• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញធ្វើទស្សនកិច្ចនៅតុលាការមជ្ឈត្តកម្ម PCA ជួបសន្ទនាជាមួយអភិបាលក្រុង Amsterdam និងសហគមន៍ជនវៀតណាមនៅហូឡង់

វៀតណាមបានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់ PCA ក្នុងការជួយឧបត្ថម្ភដល់ប្រទេសនានា ដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី តាមរយៈនីតិវិធីមជ្ឈត្តកម្ម និងការផ្សះផ្សាអន្តរជាតិ។
  លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh ជួបសន្ទនាជាមួយលោកបណ្ឌិត Marcin Czepelak អគ្គលេខាធិការ PCA   
  លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅហូឡង់  

លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានបញ្ជាក់ដូច្នេះកាលពី ថ្ងៃទី ១១ ធ្នូ នៅពេលអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅ តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ (PCA) នៅទីក្រុងឡាអេ (ហូឡង់) ហើយបានជួបសន្ទនាជាមួយលោកបណ្ឌិត Marcin Czepelak អគ្គលេខាធិការ PCA

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វត្តមានរបស់ PCA នៅទីក្រុងហាណូយ តាមរយៈការិយាល័យតំណាង គឺជាជំហានដ៏មានអត្ថន័យ ដោយបង្ហាញពីសាររបស់វៀតណាមអំពីការគាំទ្រសន្តិភាព និងសណ្តាប់ធ្នាប់ពិភពលោក ដោយឈរលើច្បាប់អន្តរជាតិ។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដោះស្រាយជម្លោះអន្តរជាតិជាមួយដៃគូបរទេសនៅឯស្ថាប័នអាជ្ញាកណ្ដាលផ្សះផ្សា និងមជ្ឈត្តកម្មអន្តរជាតិ ស្របតាមច្បាប់អន្តរជាតិ និងធានាសុខដុមរមនាផលប្រយោជន៍របស់ភាគីនានា ព្រមទាំងស្នើឲ្យ PCA គាំទ្រយ៉ាងសកម្ម និងផ្តល់ប្រឹក្សាដល់វៀតណាមអំពីបទពិសោធន៍ក្នុងការដោះស្រាយបញ្ហាដែនដី សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ទន្ទឹមនឹងនោះ ជួយសម្រួលដល់ការទទួលជនជាតិវៀតណាមមកធ្វើការនៅ PCA

រីឯខ្លួនវិញ លោកអគ្គលេខាធិការ Marcin Czepelak បានអះអាងថា បាវចនារបស់ PCA ក៏ជាទិសដៅដែលវៀតណាមកំពុងប្រកាន់ខ្ជាប់ មិនជ្រើសរើសភាគី ប៉ុន្តែជ្រើសរើសយុត្តិធម៌ និងសុចរិត។ លោកបានវាយតំលៃខ្ពស់ចំពោះការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លា និងតួនាទីរបស់វៀតណាមក្នុងការជំរុញការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ លោក Marcin Czepelak បានអះអាងថា លោកនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានារបស់វៀតណាមជាពិសេសក្រសួងការបរទេស ដើម្បីអនុវត្តន៍សកម្មភាពបណ្តុះបណ្តាល។ លោកបានប្រកាសថា PCA កំពុងជ្រើសរើសអ្នកជំនាញវៀតណាមសម្រាប់ប្រតិបត្តិការការិយាល័យតំណាងនៅប្រទេសវៀតណាម។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រហូឡង់ នារសៀលថ្ងៃទី ១១ ធ្នូ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំហូឡង់ ជួបសន្ទនាជាមួយអភិបាកក្រុម Amsterdam លោក Femke Halsema និង ជួបជាមួយថ្នាក់ដឹកនាំសហគ្រាសជួរមុខនៅហូឡង់។

កាលពីយប់មិញ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅហូឡង់ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ឈូងសមុទ្រ Ha Long និង Mu Cang Chai ស្ថិតក្នុងចំណោមគោលដៅចម្រុះពណ៌បំផុតរបស់ពិភពលោក

ឈូងសមុទ្រ Ha Long និង Mu Cang Chai ស្ថិតក្នុងចំណោមគោលដៅចម្រុះពណ៌បំផុតរបស់ពិភពលោក

Mu Cang Chai (ខេត្ត Yen Bai) ក្នុងរដូវស្រូវទុំ និងឈូងសមុទ្រ Ha Long (Quang Ninh) របស់វៀតណាម ត្រូវបានបោះឆ្នោតជ្រើសរើសជាគោលដៅទេសចរណ៍ចម្រុះពណ៌បំផុតនៅលើពិភពលោកក្នុងឆ្នាំ 2023 ដោយគេហទំព័រទេសចរណ៍ Condé Nast Traveler។

Top