• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Heng Swee Keat

នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅខុទ្ទកាល័យរដ្ឋាភិបាលនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Heng Swee Keat ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
  នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Heng Swee Keat (រូបថត៖ VGP/Nhat Bac)  

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងថា សិង្ហបុរីគឺជាដៃគូដ៏មានប្រសិទ្ធភាពជាក់ស្ដែងរបស់វៀតណាមក្នុងតំបន់ ជាពិសេសលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ និងបណ្តុះបណ្តាល។ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សាការងារ រវាងឧបនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Heng Swee Keat និងឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai ព្រមទាំងស្នើឲ្យស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរចាំបាច់ត្រូវសហប្រតិបត្តិការយ៉ាងសកម្ម និងទាញយកឱកាសថ្មីសម្រាប់ដំណើរការរៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ឡើងវិញ និងបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ព្រមទាំងធានា សុវត្ថិភាពបណ្តាញអ៊ីនធឺណិតក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល។ វៀតណាមអបអរសាទរចំពោះវត្តមានរបស់វិនិយោគិនសិង្ហបុរីនៅក្នុងតំបន់ទាំងបី ខាងជើង-កណ្តាល-ខាងត្បូងវៀតណាម ហើយអះអាងពីការត្រៀមខ្លួនជាស្រេចបង្កលក្ខណៈងាយស្រួលដល់សហគ្រាសសិង្ហបុរីធ្វើប្រតិបត្តិការនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យសិង្ហបូរី បង្កើនការជួយឧបត្ថម្ភវៀតណាមលើវិស័យសំខាន់ៗដូចជា សេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរឌីជីថល ថាមពលបៃតង ហិរញ្ញវត្ថុបៃតង បច្ចេកវិទ្យាព័ត៌មាន ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់ និងកម្មាភិបាលគ្រប់គ្រងដល់វៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top