• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបប្រធានរដ្ឋសភាកម្ពុជាសម្តេច ហេង សំរិន

ដំណើរទស្សនកិច្ចនោវៀតណាមលើកនេះរបស់ប្រធានរដ្ឋសភាកម្ពុជា សម្តេចហេងសំរិនមានអត្ថន័យដ៏សំខាន់ពិសេសក្នុង "ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា កម្ពុជា- វៀតណាម ២០២២"។

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបប្រធានរដ្ឋសភាកម្ពុជាសម្តេច ហេង សំរិន (រូបថត៖ VNA)

   នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបប្រធានរដ្ឋសភាកម្ពុជាសម្តេច ហេង សំរិន (រូបថត៖ VNA) 

នារសៀលថ្ងៃទី១៣ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអបអរសាទរចំពោះលទ្ធផលជាផ្លែផ្កានៃការសន្ទនារវាងប្រធានរដ្ឋសភាកម្ពុជាសម្តេច ហេង សំរិន និងប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងសមិទ្ធិផលនៃ កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរក្នុងរយៈពេលកន្លងទៅ។ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃថា ដំណើរទស្សនកិច្ចនោវៀតណាមលើកនេះរបស់ប្រធានរដ្ឋសភាកម្ពុជា សម្តេចហេងសំរិនមានអត្ថន័យដ៏សំខាន់ពិសេសក្នុង "ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា  កម្ពុជា- វៀតណាម ២០២២" និងអបអរសាទរខួបលើកទី ៥៥ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២)។ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន និង AIPA ឆ្នាំ ២០២២ ព្រមទាំងជឿជាក់ថា បណ្ដាកិច្ចប្រជុំជាន់ខ្ពស់អាស៊ាន ៤០-៤១ និងមហាសន្និបាត AIPA-៤៣ នៅរាជធានីភ្នំពេញនាខែវិច្ឆិកាខាងមុខ នឹងទទួលបានជោគជ័យផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top