• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបសវនាការជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping

នាព្រឹកថ្ងៃទី១៣ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល (រដ្ឋធានីហាណូយ) នាយក រដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបសវនាការជាមួយអគ្គលេខា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងអគ្គលេខាបក្ស ប្រធានរដ្ឋចិន  លោក Xi Jinping។ (រូបថត៖ VNA)
ស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping អញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ ធ្ងន់លើការយោគយល់រួមសំខាន់ៗដែលអគ្គលេខាបក្សទាំងពីរសម្រេចបានក្នុងដំណើរ ទស្សនកិច្ចលើកនេះ ជាពិសេសការកំណត់ជំហរថ្មីសម្រាប់ទំនាក់ទំនងនៃប្រទេស ទាំងពីរ ការកសាង “សហគមន៍ចែករំលែកអនាគតវៀតណាម-ចិនប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ”។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យចិនបន្តពង្រីកការនាំចូលទំនិញ កសិផល និង ជលផលរបស់វៀតណាម; ជំរុញខ្លាំងថែមទៀតនូវការវិនិយោគនៅវៀតណាម ជាពិសេស ក្នុងពេលឆាប់ៗនេះ មានគម្រោងធំៗ និងលេចធ្លោនៅក្នុងវិស័យដែលប្រទេស ចិនមានប្រៀបខ្លាំងខាងបច្ចេកវិទ្យាខ្ពស់ បរិវត្តកម្មបៃតង និងការសាងសង់ហេដ្ឋារចនា សម្ព័ន្ធយុទ្ធសាស្ត្រ; ដោះស្រាយទាំងស្រុងការជំពាក់ជំពិនដ៏រ៉ាំរ៉ៃ នៅក្នុងគម្រោងមួយ ចំនួន; ពន្លឿនការអនុវត្តគម្រោងផ្ដល់ជំនួយឥតសំណង ពង្រីកកិច្ចសហប្រតិបត្តិការ ហិរញ្ញវត្ថុ និងរូបិយវត្ថុ; ស្រាវជ្រាវ បង្កើតក្រុមការងារជំរុញការស្តារទេសចរណ៍រវាងប្រទេសទាំងពីរ; បង្កើនការផ្លាស់ប្តូររវាងប្រជាជននៅមូលដ្ឋាននៃប្រទេសទាំងពីរ។
អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping បានយល់ស្របនឹងមតិរបស់ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដោយបញ្ជាក់ថា ចិននិងវៀតណាមគឺជាដៃគូ សំខាន់របស់គ្នាទៅវិញទៅមក; ស្នើឲ្យ ភាគីទាំងពីរពន្លឿនការតភ្ជាប់យុទ្ធសាស្ត្រ និង ដាក់ពង្រាយប្រកបដោយប្រសិទ្ធភាពនូវផែនការសហប្រតិបត្តិការតភ្ជាប់ក្របខ័ណ្ឌ “ច្រករបៀងពីរ ខ្សែក្រវ៉ាត់មួយ” ជាមួយនឹងគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់និងផ្លូវ”។
ទាក់ទិននឹងទិសដៅសហប្រតិបត្តិការនាពេលខាងមុខ អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping បានស្នើខ្លឹមសារស្នូលៗមួយចំនួន៖ ទីមួយ រួមគ្នាជួយទ្រទ្រង់និងជំរុញការស្ដារ ឡើងវិញនៃសេដ្ឋកិច្ច និងពាណិជ្ជកម្ម រួមទាំងពាណិជ្ជកម្មកសិផល; ចិនត្រៀមខ្លួនជា ស្រេចពង្រីកការនាំចូលទំនិញ និងកសិផលប្រកបដោយគុណភាពខ្ពស់ពីប្រទេសវៀត ណាម។ ទី២ ពង្រឹងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់សង្គម; ពង្រីកការផ្លាស់ប្តូរវប្បធម៌ និងប្រជាជន។ ទី៣ ពង្រឹងការសម្របសម្រួលនៅវេទិកា ពហុភាគី រួមគ្នាជំរុញការកសាងសណ្តាប់ធ្នាប់អន្តរជាតិដោយបើកចំហនិងយុត្តិធម៌។ ទី៤ អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀង និងការយោគយល់រួមកម្រិតខ្ពស់ គ្រប់ គ្រង និងដោះស្រាយការខ្វែងគំនិតឱ្យបានសមហេតុផល រួមគ្នារក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងលើពិភពលោក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top