• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dien Bien

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត Dien Bien ផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័ស និងនិរន្តរភាព ដោយឈរលើមូលដ្ឋានជំរុញយ៉ាងខ្លាំងក្លានូវសក្ដានុពល ខ្លួនទីពឹងខ្លួន ផ្តោតលើការធានាឱ្យបាននូវសុខដុមរមនា និងការតភ្ជាប់រវាងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម វប្បធម៌ និងបរិស្ថាន ការពារបរិស្ថានអេកូឡូស៊ី ក្នុងការផ្សារភ្ជាប់ជាមួយនឹងការធានាការពារជាតិ និងសន្តិសុខ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dien Bien (រូបថត៖ vna)

បន្តកម្មវិធីការងារនៅខេត្ត Dien Bien នាព្រឹកថ្ងៃទី ៩ មេសា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូរដ្ឋាភិបាលបានអញ្ជើញជួបធ្វើការជាមួយគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Dien Bien ស្តីពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២២ និងត្រីមាសទី ១ ឆ្នាំ ២០២៣; ទិសដៅ និងភារកិច្ចសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅឆ្នាំ២០២៣ និងនារយៈពេលខាងមុខ។

ក្នុងជំនួបនេះ តាងនាមរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់គណៈកម្មាធិការបក្ស អាជ្ញាធរ កងទ័ព និងប្រជាជនខេត្ត Dien Bien ដែលរួមចំណែកដល់សមិទ្ធិផលរួមរបស់ប្រទេសជាតិ។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រីបានលើកឡើងពីចំណុចខ្វះខាត ការលំបាក និងបញ្ហាប្រឈម ដោយសង្កត់ធ្ងន់លើទំហំសេដ្ឋកិច្ចនៅតែតូច គុណភាពកំណើនមិនខ្ពស់ មិនមាននិរន្តរភាព ការរៀបចំរចនាសម្ព័ន្ធក្នុងវិស័យសេដ្ឋកិច្ចឡើងវិញមិនទាន់ច្បាស់លាស់។

ទាក់ទិននឹងទិសដៅនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត Dien Bien ផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័ស និងនិរន្តរភាព ដោយឈរលើមូលដ្ឋានជំរុញយ៉ាងខ្លាំងក្លានូវសក្ដានុពល ខ្លួនទីពឹងខ្លួន ផ្តោតលើការធានាឱ្យបាននូវសុខដុមរមនា និងការតភ្ជាប់រវាងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម វប្បធម៌ និងបរិស្ថាន ការពារបរិស្ថានអេកូឡូស៊ី ក្នុងការផ្សារភ្ជាប់ជាមួយនឹងការធានាការពារជាតិ និងសន្តិសុខ។ ទន្ទឹមនឹងនោះ រៀបចំ ផែនការឲ្យបានល្អ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ; ផ្តោតលើការកសាង និងលើកកម្ពស់ប្រសិទ្ធភាពនៃកម្លាំងចលករសេដ្ឋកិច្ចរបស់ខេត្ត។ កែសម្រួលយុទ្ធសាស្ត្រវិស័យសេដ្ឋកិច្ច ដោយផ្តល់អាទិភាពដល់ការអភិវឌ្ឍកសិកម្ម រុក្ខកម្ម ទេសចរណ៍ ថាមពលវារីអគ្គិសនី រ៉ែ ឧស្សាហកម្មកែច្នៃ និងសេដ្ឋកិច្ចច្រកព្រំដែនឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំផ្សារភ្ជាប់ជាមួយនឹងសក្តានុពល ឱកាស និងការប្រកួតប្រជែងរបស់ខេត្ត។ ទន្ទឹមនឹងនេះ យកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យវប្បធម៌ សង្គម ការពារបរិស្ថាន ធានាសន្តិសុខសង្គម លើកស្ទួយជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនគ្រប់ជនជាតិក្នុងភូមិសាស្ត្រខេត្តផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់ មិន អញ្ជើញចូលជួបសវនាការជាមួយប្រធានាធិបតី​សហព័ន្ធរុស្ស៊ី

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់ មិន អញ្ជើញចូលជួបសវនាការជាមួយប្រធានាធិបតី​សហព័ន្ធរុស្ស៊ី

បន្តដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី នារសៀលថ្ងៃទី ១០ ខែកញ្ញា នៅវិមានក្រឹមឡាំង ទីក្រុងមូស្គូ ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន (Tran Thanh Man) បានអញ្ជើញចូលជួបសវនាការជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន (Vladimir Putin)។ លោកប្រធានាធិបតី ពូទីន បានវាយតម្លៃខ្ពស់ចំពោះអត្ថន័យ និងលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាលោក ត្រិន ថាញ់ មិន; ស្នើរឲ្យស្ថាប័ន នីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការសភា រួមចំណែកលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរកាន់តែជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព; អះអាងថា នឹងគាំទ្រស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរក្នុងការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា។

Top