• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួមពិធីបើក ពិព័រណ៍រូបថតនៅប្រេស៊ីលអំពីលោកប្រធានហូជីមិញ និងទឹកដី មនុស្សវៀតណាម

នាយប់ថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានឡើងយន្តហោះពិសេស ចាកចេញពីរដ្ឋធានី Brasilia វិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅប្រេស៊ីល។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួមពិធីបើក ពិព័រណ៍រូបថតនៅប្រេស៊ីលអំពីលោកប្រធានហូជីមិញ និងទឹកដី មនុស្សវៀតណាម

ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីលកាលពីយប់មិញ (ថ្ងៃទី ២៥ ខែកញ្ញា ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Brasilia នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីបើក ពិព័រណ៍រូបថតនៅប្រេស៊ីលអំពីលោកប្រធានហូជីមិញ និងទឹកដី មនុស្សវៀតណាម និងកម្មវិធីជួបប្រាស្រ័យវប្បធម៌សិល្បៈក្រោមប្រធានបទ វៀតណាម - ពណ៌ចម្រុះ

ពិព័រណ៌បានតាំងបង្ហាញរូបថត និងឯកសារជិត ២០០ បានពិពណ៌នាអំពីអគ្គមគ្គុទ្ទេសក៏របស់ប្រជាជាតិវៀតណាមតាមរយៈ៤ រគ្គ៖ ស្រុកកំណើត គ្រួសារ និងជីវិតយុវវ័យរបស់លោកប្រធានហូជីមិញ; លោកប្រធានហូជីមិញក្នុងបុព្វហេតុ តស៊ូសង្គ្រាមនឹងទទួលបានជ័យជំនះពិតប្រាកដ ស្ថាបនាប្រទេសជាតិនឹងទទួលបានជោគជ័យពិតប្រាកដ;លោកប្រធានហូជីមិញក្នុងជីវភាពប្រចាំថ្ងៃ; ហូជីមិញ - និមិត្តរូបនៃចំណងមិត្តភាពជុំវិញពិភពលោក។ ទន្ទឹមនឹងនោះ កម្មវិធីសិល្បៈ វៀត ណាម - ពណ៌ចម្រុះបានឧទ្ទេសនាមរបាំ និងបទភ្លេងប្រជាប្រិយតាមតំបន់ផ្សេងៗគ្នា រួមផ្សំជាមួយនឹងពណ៌ចម្រុះនៃអាវផាយប្រពៃណី លើកតម្កើងសម្រស់ដ៏ស្រស់ស្អាតរបស់នារីវៀតណាម។

នាយប់ថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានឡើងយន្តហោះពិសេស ចាកចេញពីរដ្ឋធានី Brasilia វិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅប្រេស៊ីល និងដំណើរទស្សនកិច្ចចូលរួមសម័យពិភាក្សាទូទៅជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៨ រួមជាមួយសកម្មភាពទ្វេភាគិនៅសហរដ្ឋអាមេរិក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។

Top