• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh មកដល់ទីក្រុង Brussels អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងអាស៊ាន-EU និងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅបែលហ្ស៊ិក

ទំនាក់ទំនងរវាងអាស៊ាន-សហភាពអឺរ៉ុបត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៧ និងត្រូវបានដំឡើងកម្រិតទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០២០។
  នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh មកដល់ទីក្រុង Brussels  

នារសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់ទីក្រុង Brussels ប្រទេសបែលហ្សិក អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៤៥ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - សហភាពអឺរ៉ុប (EU) និងជាផ្លូវការ និងបំពេញទស្សនកិច្ចទៅប្រទេសបែលហ្សិក តាមការអញ្ជើញរបស់ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel និងនាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Alexander De Croo

ទំនាក់ទំនងរវាងអាស៊ាន-សហភាពអឺរ៉ុបត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៧ និងត្រូវបានដំឡើងកម្រិតទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០២០។ បន្ទាប់ពីរយៈពេល៤៥ឆ្នាំនៃវឌ្ឍនភាព និងគ្របដណ្តប់លើវិស័យជាច្រើន នេះជាលើកទីមួយហើយដែលអាស៊ាន និងសហភាពអឺរ៉ុបបានរៀបចំកិច្ចប្រជុំកំពូលដើម្បីអបអរសាទរខូបលើកទី ៤៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងរវាង ភាគីទាំងពីរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំប្រទេសជាសមាជិក។ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដើម្បីចូលរួមកិច្ចប្រជុំនេះ រួមមានសកម្មភាពពហុភាគី និងទ្វេភាគីជាបន្តបន្ទាប់។ តាមរយៈដំណើរទស្សនកិច្ចនេះ វៀតណាមបានអះអាងនូវតួនាទី ទំនួលខុសត្រូវ និងសាមគ្គីភាពក្នុងអាស៊ាន រួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប និងទំនាក់ទំនងរបស់វៀតណាមជាមួយបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប។ ក្នុងកម្មវិធីនេះ ក្រៅពីចូលរួមកិច្ចប្រជុំកំពូលដើម្បីអបអរសាទរខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប និងកិច្ចប្រជុំពាក់ព័ន្ធនានា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh មានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំ EU និងប្រទេសជាសមាជិកអាស៊ាន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យការអនុវត្តគម្រោងវិនិយោគសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យការអនុវត្តគម្រោងវិនិយោគសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh

បន្តកម្មវិធីត្រួតពិនិត្យគម្រោង និងសំណង់សំខាន់ៗថ្នាក់ជាតិ នាព្រឹកថ្ងៃទី ២៩ មករា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចុះត្រួតពិនិត្យគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh ខេត្ត Dong Nai។ លោកនាយករដ្ឋមន្ត្រីបានសួរសុខទុក្ខ ប្រគល់អំណោយ ហើយជូនពរឆ្នាំថ្មីដល់កម្មាភិបាល និងកម្មករកម្មការនីដែលកំពុងធ្វើការនៅទីនេះ។

Top