• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅទស្សនារដ្ឋ Niederösterreich


 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងលោកស្រី Johanna Mikl-Leitnerទេសភិបាលរដ្ឋ Niederösterreich

 នាព្រឹកថ្ងៃ​​ទី១៦ ខែតុលា ឆ្នាំ​២០១៨ នាយករដ្ឋមន្ត្រីវៀ​តណាមលោក Nguyen Xuan Phuc ​និង​ភរិយា ដឹកនាំ​គណ​ប្រតិភូជាន់​ខ្ពស់នៃរ​ដ្ឋាភិបាលវៀតណាម បានអញ្ជើញ​ទៅទស្សនារដ្ឋ Ni​ederösterreich និងជួបធ្វើការ​ជាមួយ​ទេស​ភិបាល​រដ្ឋ លោកស្រី ​Johanna Mikl-Leitner។ 
 ​
នៅក្នុង​ជំនួប​នេះ នាយករដ្ឋម​ន្ត្រី លោក Nguyen Xuan Phuc បាន​សង្កត់​ធ្ងន់ថា​រដ្ឋាភិបាល​វៀតណា​មបា​នបង្កើត​បរិយាកាស​ជ្រះស្រឡះ និងអំណោយផលសម្រាប់សហគ្រាស​បរទេស ក្នុងនោះមានសហគ្រាសអូទ្រីស​ និងរដ្ឋ​ Niederösterreich មកបោះទុនវិនិយោគ និ​ងធ្វើអាជីវកម្មរយៈពេល​យូរអង្វែងនៅវៀតណា​ម។​ នាយក​រដ្ឋមន្ត្រី​វៀត​ណាម​ លោក Nguyen Xuan Phuc បានស្នើឲ្យរដ្ឋ N​iederösterreich គាំទ្រ​សកម្មភាព​តភ្ជាប់​កិច្ច​សហប្រតិបត្តិការ​ ធ្វើអាជីវកម្មរវាងបណ្ដាមហាវិ​ទ្យាល័យ និងសហគ្រាសរបស់រដ្ឋជាមួយដៃ​គូវៀតណាមនានា​ ដើម្បីបង្កើត​គំរូល្អសម្រាប់កិ​ច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀ​តណាមនិងអូទ្រីស។​ នៅក្នុងសន្និសីទ​កាសែត​ នាយករដ្ឋមន្ត្រីវៀតណា​ម លោក Nguyen Xuan Phuc បានឲ្យដឹងថា៖
 
“ទីមួយគឺលើកទឹកចិត្ត​បណ្ដាសហគ្រាសអូទ្រីសមកបោះ​ទុនវិនិយោគ និង ធ្វើអាជីវកម្មនៅវៀតណា​មក្នុង​វិស័យ​ដែលរដ្ឋ​មានប្រៀប​ខ្លាំង ក៏ដូចជាបង្កើត​ឱកាសសម្រាប់​សហគ្រាសវៀត​ណាម​ទាក់ទងផ្ទាល់​ជាមួយ​ទីផ្សារអូ​ទ្រីស​និយាយ​រួម និង​រដ្ឋ Niederösterreich និយាយដោយ​ឡែក។ ទីពីរគឺ ពង្រីក​ កិច្ចសហប្រតិបត្តិការក្នុ​ងវិស័យ​អប់រំ -បណ្ដុះ​បណ្ដាល​ រវាងគ្រឹះស្ថានអប់រំនៃភាគីទាំងពី​រ រួមមានការផ្លាស់ប្តូរអាហារូបក​រណ៍ រួមសហការបណ្តុះ​បណ្តាល​ ផ្លាស់ប្តូរ​គ្រូបង្រៀនជំ​នាញ និងសិក្សាស្រាវជ្រាវក្នុងវិស័យដូចជា អភិបាល​កិច្ចទេសចរណ៍ និងបច្ចេកវិទ្យាខ្ពស់​។ ទីបីគឺ​បង្កើនការ​ជួបប្រាស្រ័យប្រជាជន ត​ភ្ជាប់កិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋាន​រវាងភាគីទាំងពី​រ និងចែក​រំលែកបទ​ពិសោធន៍គ្រប់គ្រងនគរូបនីយកម្ម និងទីក្រុងឆ្លាតវៃ​ និងវិស័យសក្តានុពលផ្សេងៗទៀ​ត ​ដែលរដ្ឋ Niederösterreich មានប្រៀ​បខ្លាំង​ផងដែរ”។
 
ចំណែកឯខ្លួនវិញ ​ទេសាបាលរដ្ឋ Niederösterreich លោកស្រី ​Johanna Mikl-Leitner បានឲ្យដឹងថា៖​ វៀត​ណាម​គឺជា​ដៃគូសំ​ខាន់របស់អូទ្រីស និងរដ្ឋ Ni​ederösterreich ក្នុងនោះមាន​សកម្មភាពសហប្រតិបត្តិការជា​ច្រើន ក្នុង​វិស័យអប់រំ ព្រម​ទាំងមានគោល​បំណងចង់​ជំរុញទំនាក់​ទំនង​សហប្រតិបត្តិការ​លើវិស័យនេះ​នាពេលខាង​មុខ។ លោក​​ស្រីទេសាភិបាលក៏មានបំណងចង​ជំរុញសកម្មភាពពាណិជ្ជកម្មរវាងរដ្ឋ N​iederösterreich​ និង​វៀតណា ផងដែរ​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

វៀតណាមជាប់ឆ្នោតជាអនុប្រធានគណៈកម្មាធិ​ការអន្តររដ្ឋាភិបាល​នៃអនុសញ្ញាស្ដីពីការការពារបេតិកភណ្ឌវប្បធម៌អរូបីនៃអង្គការយូណេស្កូ

វៀតណាមជាប់ឆ្នោតជាអនុប្រធានគណៈកម្មាធិ​ការអន្តររដ្ឋាភិបាល​នៃអនុសញ្ញាស្ដីពីការការពារបេតិកភណ្ឌវប្បធម៌អរូបីនៃអង្គការយូណេស្កូ

ក្នុងនាមជាអនុប្រធានគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ ២០០៣ វៀតណាមនឹងមានលក្ខណៈអំណោយផលបន្ថែមទៀតក្នុងការសុក្រិតនិងអនុវត្តន៍រាល់គោលដៅ និងអាទិភាពនៃអនុសញ្ញាឆ្នាំ ២០០៣។

Top