• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ផ្ញើសារលិខិត ដោយ អំពាវនាវឲ្យព្រួតដៃគ្នាដោះស្រាយបញ្ហាសំរាមប្លាស្ទិក


 សំរាមប្លាស្ទិក
 

 ការដោះ​ស្រាយការបំពុលបរិស្ថាន ដែលបណ្តាលមកពីសំរាមប្លាស្ទិកគឺជាកិច្ចការបន្ទាន់​ ហើយទាម​ទារ​ឲ្យ​អនុវត្តន៍​ជាទៀង​ទាត់​ និង​មានការចូលរួមរ បស់ស្ថាប័នគ្រ​ប់ជាន់​ថ្នាក់ និងសង្គមទាំងមូល។ ​

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទើបនឹងចេញសារលិខិត ដោយ អំពាវនាវ​ឲ្យព្រួត​ដៃគ្នាធ្វើ​សកម្មភា​ព​​ដើម្បី "វៀតណាមជាមួយបរិស្ថានរស់នៅយ៉ាងស្រស់ថ្លា សុវត្ថិភាព អភិវឌ្ឍន៍ដោយចីរភាព និងដោះស្រាយ​បញ្ហាបំពុល​បរិស្ថានដោយសំរាមប្លាស្ទិកបណ្ដាលឡើង"។

ក្នុង​សារលិខិតនេះ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា ការដោះ​ស្រាយ​ការ​បំពុល​បរិស្ថាន​ដែល​បណ្តាល​មក​ពី​សំរាម​ប្លាស្ទិក​គឺជាកិច្ចការបន្ទាន់ ហើយទាមទារឲ្យអនុវត្តន៍ជាទៀងទាត់ និងមានការ​ចូល​រួម​របស់​ស្ថាប័ន​គ្រប់​ជាន់ថ្នា​ក់​ និងសង្គមទាំងមូល។ លោកនាយករដ្ឋមន្ត្រីបានអំពាវនាវដល់ប្រជាជនវៀតណាមគ្រប់រូបព្រួតដៃគ្នា ធ្វើសកម្ម​ភាពដោះស្រាយបញ្ហាសំរាមប្លាស្ទិក។ ស្ថាប័ន និងអង្គភាពនិមួយៗ ក្នុងប្រព័ន្ធនយោបាយទាំងមូល សហគមន៍ធុរ​កិច្ច និងប្រជាជនគប្បីបំពេញឲ្យបានល្អនូវការងារឃោសនា លើកកំពស់ស្មារតីទទួលខុសត្រូវ បំផុស​រាល់​ចលនា លើកសំណើរអំពីគំនិតផ្ដូចផ្ដើម និងធ្វើសកម្មភាពជាក់ស្ដែងដូចជា៖ ផ្លាស់​ប្ដូរ​ទម្លាប់​ប្រើប្រា​ស់​ ប្រ​មូល ប្រើប្រាស់ និងកែច្នៃសំរាមឡើងវិញ ប​ង្កើនការប្រើ​ប្រាស់ផលិត​ផល​ដែល​មាន​លក្ខណៈ​ស្និទ្ធស្នាល​ជាមួយ​​បរិស្ថាន ​លើកសរសើរ និងលើកតម្កើងគំរូឆ្នើម រូបសណ្ឋាន​ល្អ និង​គំនិតផ្ដួចផ្ដើមល្អជាដើម​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

វៀតណាមនិងអង្គការសហប្រជាជាតិ អះអាងពីការប្តេជ្ញាចិត្តដើម្បីការពារនិងលើកកម្ពស់សិទ្ធិជនពិការ

វៀតណាមនិងអង្គការសហប្រជាជាតិ អះអាងពីការប្តេជ្ញាចិត្តដើម្បីការពារនិងលើកកម្ពស់សិទ្ធិជនពិការ

ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែមិថុនា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានប្រព្រឹត្តទៅសន្និសីទរដ្ឋភាគីនៃអនុសញ្ញាស្តីពីសិទ្ធិជនពិការ (CRPD) លើកទី ១៨ ក្រោមប្រធានបទ “បង្កើនការយល់ដឹងជាសាធារណៈអំពីសិទ្ធិ និងការរួមចំណែករបស់ជនពិការក្នុងការអភិវឌ្ឍសង្គមឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលពិភពលោកលើកទី ២ ស្តីពីការអភិវឌ្ឍសង្គម”។

Top