• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងភរិយាអញ្ជើញជាអធិបតីរាត្រីសមោសរផ្សព្វផ្សាយវប្បធម៌វៀតណាម

នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និសីទជាតិ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងភរិយា បានអញ្ជើញជាអធិបតីរាត្រីសមោសរផ្សព្វផ្សាយវប្បធម៌វៀតណាម ដោយមូលបទ “អត្តសញ្ញាណវៀតណាម”។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងរាត្រីសមោសរ

នេះជាកម្មវិធីពិសេសរបស់វៀតណាមសំដៅអបអរសាទរប្រមុខរដ្ឋ ថ្នាក់ដឹកនាំនៃប្រទេសនានា សម្ព័ន្ធក្រុមហ៊ុននិងសហគ្រាសដែលបានចូលរួមកិច្ចប្រជុំកំពូល វេទិកាសេដ្ឋ កិច្ចពិភពលោកស្តីពីអាស៊ាន (WEF ASEAN) ឆ្នាំ​២០១៨។

ថ្លែងមតិក្នុងកម្មវិធីនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអះអាងថា វត្តមានរបស់តំណាងទាំងអស់នៅក្នុងវេទិកានេះសរបញ្ជាក់ឲ្យឃើញពីកិច្ចសហប្រតិបត្តិការឆ្ពោះទៅអនាគត និងចែករំលែកនូវចក្ខុវិស័យមួយ នោះគឺ “សហគមន៍អាស៊ានអាស្រ័យលើច្បាប់និងយកប្រជាជនជាគោល”។

លោកនាយករដ្ឋមន្ត្រីបវៀតណាមចង់ឲ្យថ្នាក់ដឹកនាំ សហគ្រិននិងភ្ញៀវអន្តរជាតិ ចំណាយពេលវេលាអញ្ជើញមកទស្សនាប្រទេសវៀតណាមក្នុងនាមជាភ្ញៀវអន្តរជាតិឬជាមិត្តភក្តិឬសាច់ញាតិរបស់ប្រជាជនវៀតណាម  ដើម្បីតាមរយៈនោះអាចមានអារម្មណ៍ពេញលេញអំពីវៀតណាមដ៏ស្រស់ស្អាតនិងបើកចំហអំពីប្រជាជនវៀតណាម រួស​រាយ​រាក់ទាក់និងអំពីទេសភាពនិងវប្បធម៌ដ៏សម្បូរបែបពោរពេញទៅដោយអត្តសញ្ញាណជាតិផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាមមកដល់រដ្ឋធានី Dhaka ចាប់ផ្តើមដំណើរទស្សនកិច្ច ជាផ្លូវការនៅបង់ក្លាដែស

ប្រធានរដ្ឋសភាវៀតណាមមកដល់រដ្ឋធានី Dhaka ចាប់ផ្តើមដំណើរទស្សនកិច្ច ជាផ្លូវការនៅបង់ក្លាដែស

នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Hazrat Shajalal រដ្ឋធានី Dhaka ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសបង់ក្លាដែស តបតាមការអញ្ជើញរបស់ ប្រធានរដ្ឋសភាបង់ក្លាដែស លោកស្រី Shirin Sharmin Chaudhury។

Top