• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc៖ មន្ទីរពេទ្យ១០៨ជាអាស័យ ដ្ឋានគួរអោយជឿទុកចិត្តរបស់កងទ័ពនិងប្រជាជន


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញប្រគល់កិត្តិនាម “វីរៈកងកម្លាំងប្រដាប់អាវុធ ប្រជាជន” ជូនចំពោះមន្ទីរពេទ្យ១០៨។ 

 នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ​២០១៨ នៅរដ្ឋធានីហាណូយ មន្ទីរពេទ្យ​មជ្ឈឹមកងទ័ព១០៨ បាន​រៀបចំ​ពិធី​ទទួល​កិត្តិ​នាម​ “វីរៈកង​កម្លាំងប្រដាប់អាវុធប្រជាជន” និងបើក សម្ពោធអគារថ្មីមួយចំនួន។
 
អញ្ជើញចូល​រួ​មព្រឹត្តិការណ៍នេះមានវត្តមានរបស់ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អតីត​អគ្គ​លេខា​បក្សលោក Nong Duc Manh អចិន្ត្រៃយ៍គណៈលេខាលោក Tran Quoc Vuong រដ្ឋមន្រ្តី ក្រសួង​ការ​ពារ​ប្រទេស​លោក​ Ngo Xuan Lich និងអនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh។
 
មន្ទីរពេទ្យ​មជ្ឈឹមកងទ័ព១០៨ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៥១ ដោយ មានភារកិច្ច​ថែទាំ​សុខភាព​របស់​ថ្នាក់​ដឹក​នាំ​មជ្ឈឹម អគ្គបញ្ជាការដ្ឋាន ក៏ដូចជា សង្គ្រោះនិងព្យាបា​លសម្រាប់យុទ្ធជនរងរបួស យុទ្ធ​ជនជំងឺនិង​ប្រជា​ជន​ ផងដែរ។ ឆ្លងកាត់រយៈពេល៦៧ឆ្នាំនៃការចាប់បដិ​សន្ធិ ការប្រយុទ្ធនិងការរីកចម្រើន​ រហូត​ មក​ដល់​ពេល​នេះ ​មន្ទីរពេទ្យមជ្ឈឹមកងទ័ព១០៨បានអភិវឌ្ឍន៍យ៉ាងខ្លាំ​ងក្លាដោយ មានអង្គភាពក្រោមឱវាទចំ​នួន១០៤​។

នៅពិធីនេះ តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បាន​ប្រគល់​កិត្តិ​នាម “វីរៈកងកម្លាំងប្រដាប់អាវុធ ប្រជាជន” ជូនចំពោះមន្ទីរពេទ្យ១០៨។ លោកនាយ​ក​រដ្ឋមន្រ្តី​ក៏បាន​​វាយត​ម្លៃខ្ពស់ ចំពោះទិសដៅអភិវឌ្ឍនៃមន្ទីរពេទ្យនាពេលខាងមុខ ដោយផ្តោតទៅលើការលើក ស្ទួយ​គុណ​ភាព​នៃការថែទាំ ការពិនិត្យនិងព្យាបាលជំងឺ ក៏ដូចជាលើកស្ទួយគុណ​ ភាពរបស់កម្មាភិបាលនិងគ្រូពេទ្យ ​សំដៅនាំ​មន្ទីរពេទ្យ​១០៨ក្លាយទៅជាមន្ទីរ ពេទ្យឆ្លាតវៃលំដាប់អន្តរជាតិ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top