ព័ត៌មាន
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ជួបសវនាការជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងថា វៀតណាម ប្តេជ្ញាជំរុញការកសាងសហគមន៍ ចែករំលែកអនាគតវៀតណាម-ចិន។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ភាគីទាំងពីរនឹង លើកកំពស់គុណភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើគ្រប់វិស័យ ដោយផ្តល់អាទិភាពខ្ពស់ដល់កិច្ចសហប្រតិបត្តិការផ្លូវដែក ជាពិសេសលើការផ្តល់ ឥណទាន ការផ្ទេរបច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្ស ហើយឆាប់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ទុនកម្ចី ODA ដើម្បីចាប់ផ្តើមសាងសង់ផ្លូវដែក Lao Cai - Hanoi - Hai Phong នៅឆ្នាំនេះ ហើយបន្ទាប់មកគឺផ្លូវដែក Dong Dang - Hanoi និង Mong Cai – Ha Long – Hai Phong; ជំរុញការអភិវឌ្ឍពាណិជ្ជកម្មប្រកប ដោយតុល្យភាព និងនិរន្តរភាព បង្កើតលក្ខខណ្ឌសម្រាប់កសិផលនិងទំនិញផ្សេងទៀត របស់វៀតណាម ត្រូវនាំចេញទៅកាន់ប្រទេសចិន; ជំរុញកិច្ចសហប្រតិបត្តិការក្នុងការ អភិវឌ្ឍកម្លាំងផលិតកម្មថ្មី ដោយផ្តោតលើវិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ និងការ ផ្លាស់ប្តូរឌីជីថល; បង្កើតគម្រោងធំៗដែលជានិមិត្តរូបនៃទំនាក់ទំនងទ្វេភាគីនៅ វៀតណាមក្នុងពេលឆាប់ៗនេះ; ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការលើ វិស័យវប្បធម៌ អប់រំ ទេសចរណ៍ និងអាកាសចរណ៍; បង្កើនការផ្លាស់ប្តូរ និងការសម្រប សម្រួលក្នុងក្របខ័ណ្ឌពហុភាគីនានា។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីទាំងពីរបន្តកសាងព្រំដែនសន្តិភាព មិត្ត ភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍; រក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រ ពង្រឹងបរិ យាកាសអំណោយផលសម្រាប់ការអភិវឌ្ឍនៃប្រទេសនីមួយៗ។