• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ជួបពិភាក្សាការងារជាមួយនាយក រដ្ឋមន្ត្រីចិនលោក លី ឈាំង

ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គ (GMS) លើកទី៨ នាថ្ងៃទី ៧ វិច្ឆិកា នៅខេត្តយូណាន (ប្រទេសចិន) នាយករដ្ឋមន្រ្តី វៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញជួបពិភាក្សាការងារជាមួយ នាយក រដ្ឋមន្រ្តីចិនលោក លី ឈាំង។
នាយករដ្ឋមន្រ្តី វៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញជួបពិភាក្សាការងារជាមួយ នាយក រដ្ឋមន្រ្តីចិនលោក លី ឈាំង។ (រូបថត៖ VOV)
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងថា ការ អភិវឌ្ឍទំនាក់ទំនងជាមួយចិនគឺជាគោលនយោបាយដ៏ខ្ជាប់ខ្ជួន ជាតម្រូវការសត្យា នុម័ត ជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលក្នុងគោលនយោបាយកិច្ចការ បរទេសរបស់វៀតណាម ហើយបានវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងតួនាទីរបស់ចិនក្នុងជោគជ័យនៃកិច្ចប្រជុំមហាអនុតំបន់ទន្លេមេគង្គលើកទី៨។
អំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឲ្យ ភាគីទាំងពីរបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការយល់ដឹង គ្នារវាងថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ និងប្រទេសទាំងពីរ រក្សាជំនួបប្រាស្រ័យ ជាន់ខ្ពស់នៅគ្រប់ជាន់ថ្នាក់ដើម្បីផ្លាស់ប្តូរអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាជាក្តីកង្វល់ រួម។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ក៏បានស្នើឱ្យភាគីទាំងពីរខិតខំប្រឹងប្រែង ពង្រឹងមូលដ្ឋានសង្គមនៃទំនាក់ទំនងទ្វេភាគី អនុវត្តន៍ឱ្យបានល្អនូវឆ្នាំផ្លាស់ប្តូរមនុស្ស សាស្ត្រវៀតណាម - ចិននៅឆ្នាំ ២០២៥ ដោយចាត់ទុកថានេះជាឱកាសដើម្បីជំរុញការ ផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ និងឃោសនាមិត្តភាពផងដែរ។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ជួបពិភាក្សាការងារជាមួយនាយក រដ្ឋមន្ត្រីចិនលោក លី ឈាំង - ảnh 2(រូបថត៖ VOV)
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋចិន លោក លី ឈាំង បានអះអាងថា ចិននឹងបើកទីផ្សារបន្ថែមទៀតសម្រាប់ទំនិញប្រកបដោយគុណភាពខ្ពស់របស់វៀតណាម រួមទាំងកសិផល; ឯកភាពបង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ជំរុញកិច្ច សហប្រតិបត្តិការក្នុងការកសាង និងរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ ខ្សែសង្វាក់ផលិតកម្ម ប្រកបដោយស្ថិរភាពក្នុងតំបន់ ព្រមទាំងគាំទ្រវៀតណាមក្នុងការធ្វើជាម្ចាស់ផ្ទះនៃវេទិកា សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ ២០២៧ (APEC ២០២៧) ផងដែរ។
ក្នុងឱកាសនេះ ក្រោមសក្ខីភាពរបស់នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ ក្រសួង ការបរទេសវៀតណាមនិងចិនបានផ្លាស់ប្ដូរកំណត់ទូតស្តីពីការបង្កើតស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុង Chongqing៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបអគ្គនាយករងអចិន្ត្រៃយ៍នៃសាជីវកម្ម​យន្តហោះពាណិជ្ជកម្មចិន

នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបអគ្គនាយករងអចិន្ត្រៃយ៍នៃសាជីវកម្ម​យន្តហោះពាណិជ្ជកម្មចិន

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គ(GMS) លើកទី៨ និងដំណើរទស្សនកិច្ចការងារនៅប្រទេសចិន កាលពីថ្ងៃទី ៦ វិច្ឆិកា នៅទីក្រុងគុនមីង ប្រទេសចិន នាយករដ្ឋមន្រ្តីវៀតណាម លោក ហ្វាម មិញជីញ បានទទួលជួបជាមួយអគ្គនាយករងអចិន្ត្រៃយ៍នៃសាជីវកម្មយន្តហោះពាណិជ្ជកម្មចិន (COMAC) លោក Wei Yingbiao។

Top