• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមផ្តល់សច្ចាប័នលើការដំឡើងច្រកទ្វារព្រំដែន Tan Nam ខេត្ត Tay Ninh ឲ្យក្លាយទៅជាច្រកទ្វារព្រំដែនអន្តរជាតិ


 នាយករដ្ឋមន្ត្រីវៀតណាមផ្តល់សច្ចាប័នលើការដំឡើងច្រកទ្វារព្រំដែន Tan Nam ខេត្ត Tay Ninh ឲ្យក្លាយទៅជាច្រកទ្វារព្រំដែនអន្តរជាតិ (រូបថត៖ vov.vn)
 

នាយក​រដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម បានចុះហត្ថលេខាលើ​សេចក្តី​សម្រេច​ចិត្ត​ស្តី​ពី​ការ​អនុម័ត​ចំពោះ​ការ​ដំឡើង​ច្រកទ្វារ​ព្រដែន Tan Nam ខេត្ត Tay Ninh ឲ្យក្លាយទៅជាច្រកទ្វារព្រំដែនអន្តរជាតិ។
 
រកទ្វារព្រំដែន T​an Nam ចំណុះភូមិ Tan Nam ឃុំ Tan Binh ស្រុក Tan Binh ខេត្ត Tay Ninh។ ទល់មុខព្រំដែន​ច្រក​ទ្វារ​ព្រំដែន Tan Nam  គឺជាច្រកទ្វារអន្តរជាតិម៉ឺន ជ័យ ចំណុះឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវេង (កម្ពុជា)​ ដែលត្រូវបានភាគីកម្ពុជាដំឡើងកាលពីឆ្នាំ ២០១៤។ ច្រកទ្វារព្រំដែន Tan Nam   - ម៉ឺនជ័យ មាន​ចម្ងាយ​ពីទីក្រុងហូជីមិញប្រមាណ ១៥០ គីឡូម៉ែត្រ ហើយមានចម្ងាយពីទីក្រុងភ្នំពេញនៃប្រទេសកម្ពុជាប្រមាណ ១៣០ គីឡូ​ម៉ែត្រ។
 
ការដំឡើង​ច្រកទ្វារព្រំដែន Tan Nam ឲ្យក្លាយ​ទៅជា​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​នឹងប​ង្កល​ក្ខណៈ​ងាយ​ស្រួល​ដល់​ការ​ផ្លាស់​ប្តូរពាណិជ្ជកម្ម និងជួយឲ្យប្រជាជននិងមធ្យោ បាយយានជំនិះ​នៃប្រទេស​ទាំងពីរ​អាចធ្វើ​ដំណើរ​ឆ្លង​ដែន​កាន់​តែរ​លូន ផងដែ​រ៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top