• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមនិងនាយករដ្ឋមន្ត្រីឡាវអញ្ជើញចូលរួមបុណ្យតេតសហគមន៍អំណរឆ្នាំថ្មី ឆ្នាំច សំរិទ្ធស័ក

នាយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅរដ្ឋធានីវៀងច័ន្ទប្រទេសឡាវ ស្ថានទូតវៀតណាមប្រចាំនៅឡាវបានរួមសហការ​ជាមួយស្ថាប័នទាក់ទិននានារបស់វៀតណាម រៀបចំបុណ្យតេតសហគមន៍និទាឃរដូវឆ្នាំចសំរិទ្ធស័ក ២០១៨ ក្រោមប្រធានបទ “សហគមន៍សាមគ្គីរួមដៃកសាងប្រទេសឡាវសម្បូររុងរឿងនិងឆ្ពោះទៅមាតុប្រទេស​វៀត​ណាម”។
 

នាយករដ្ឋមន្ត្រីវៀតណាមនិងនាយករដ្ឋមន្ត្រីឡាវ
អញ្ជើញចូលរួមបុណ្យតេតសហគមន៍អំណរឆ្នាំថ្មី ឆ្នាំច សំរិទ្ធស័ក ២០១៨

នេះជាពិធីជួប សំណេះសំណាល ទទួលបុណ្យតេតប្រពៃណី បានប្រព្រឹត្តទៅដោយមានសកម្មភាព វប្បធម៌ សិល្បៈអំណរឆ្នាំថ្មីនិងនឹករលឹកដល់មាតុប្រទេសរបស់សហគមន៍ជនវៀត ណាមនៅឡាវ។ ជាពិសេស ក្នុងពិធីនេះ មានវត្តមាននាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith និងលោក ជំទាវ រួមទាំងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរទៀតផង។

អញ្ជើញថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើចំណងសាមគ្គីភាព មិត្តភាពពិសេសវៀតណាម-ឡាវ។ លោកអញ្ជើញផ្តល់ អនុសាសន៍យ៉ាងដូច្នេះថា៖

“យើងទាំងអស់សុទ្ធតែបានស្គាល់នូវទំនាក់ទំនងប្រពៃណីពិសេសវៀតណាម-ឡាវជាទំនាក់ទំនងជិតស្និទ្ធពិសេសមាន​តែមួយលើពិភពលោក។ ការរក្សា ពង្រឹង និងពង្រីកទំនាក់ទំនងនោះគឺមានអត្ថន័យសំខាន់សម្រាប់ការអភិវឌ្ឍបុព្វហេតុបដិវត្តន៍របស់វៀតណាមនិងឡាវ។ ក្នុងឱកាសនិទាឃរដូវឆ្នាំចសំរិទ្ធស័ក ២០១៨ កំពុងខិតជិត មកដល់និងទទួលចូលឆ្នាំថ្មីប្រពៃណីវៀតណាមនោះ ខ្ញុំសូមផ្ញើសេចក្តីជូនពរឆ្នាំថ្មីជួបតែសេចក្តីសុខបរិបូរណ៍ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ចដល់នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith និងលោកជំទាវ រួមទាំងអាណិកជន កម្មាភិបាលស្ថានទូតវៀតណាមប្រចាំ នៅឡាវបន្តរួមចំណែកទៅក្នុងទំនាក់ទំនងពិ​សេស​វៀតណាម​-ឡាវ ឡាវ-វៀតណាមផងដែរ”។

 


ទិដ្ឋភាពនៃពិធីបុណ្យ

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith បានសម្តែងក្តីសោមនស្សរីករាយ ដែលមានវត្តមាននៅក្នុងព្រឹត្តិការណ៍ពោរពេញទៅដោយមិត្តភាព សាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ លោកនាយក​រដ្ឋមន្ត្រីឡាវជឿជាក់ថា ចំណងសាមគ្គីភាព មិត្តភាពរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេស​ទាំងពីរនឹងទទួលបានផ្លែផ្កាជានិរន្ត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

រឹតបន្តឹងថែមទៀតទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីពិសេសវៀតណាម-គុយបា

រឹតបន្តឹងថែមទៀតទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីពិសេសវៀតណាម-គុយបា

បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលគោរព ហើយ មានបំណងចង់បន្តរឹតបន្តឹងថែមទៀតទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីពិសេសជាមួយបក្ស រដ្ឋ និងប្រជាជនគុយបា។

Top