• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាម


 នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាម 

នារសៀលថ្ងៃទី២៩ ​ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុហាណូយ នា​យករដ្ឋមន្ត្រីវៀតណាម លោ​ក Nguyen Xua​n Phuc បាន​ទទួល​ជួបសន្ទនា​ជាមួយ​ឯក​អគ្គរដ្ឋទូតរុស្ស៊ីប្រ​ចាំ​នៅវៀតណាម លោក Konst​antin Vasilievich Vnukov ។ ក្នុង​​ជំនួប​សន្ទនា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រ​ចាំនៅវៀតណាម ​Konstantin Vasilievich Vnukov បាន​សង្កត់ធ្ងន់​ថា៖ ឆ្នាំនេះ​​ជាឆ្នាំពិសេស​ ចំពោះ ទំនាក់ទំនងទ្វេភាគីខណៈពេល​ ដែលប្រធានរដ្ឋវៀត​ណាម​ លោក Tran Dai Quang បាន​​អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​នៅរុស្ស៊ី ប្រធា​នាធិបតីរុស្ស៊ី Vladimir Putin មក​កាន់វៀត​ណាម ដើម្បី​ចូលរួម​សប្តាហ៍​​ជា​ន់ខ្ពស់ APEC ឆ្នាំ ២០១៧។ សកម្មភាពទាំងនេះ​បើកចេញយថាទស្សន៍ថ្មីសំ​រាប់ទំ​នាក់ទំនងទ្វេភាគី​។ លោក​ Konstantin Vasilievich Vnukov ក៏បានឲ្យដឹងដែ​រថា៖ រុស្ស៊ីស្វាគមន៍​គណៈ​ប្រតិភូ​វៀតណាម​ចូលរួម​វេទិកា​សេដ្ឋកិច្ច​​អន្តរជាតិ​ ទីក្រុង នៅរុស្ស៊ីនិងវេទិការសេដ្ឋកិច្ចផ្សេ​ងៗទៀត​ក្នុងឆ្នាំនេះ​។ រីឯខ្លួនវិញ នាយក​រដ្ឋមន្ត្រី វៀត​​ណាម​ លោក Nguyen ​Xuan Phuc វាយ​តំលៃខ្ពស់ចំពោះក​ម្មវិធី​ផ្តល់​អាទិភាព​សហប្រតិបត្តិការ​ដែល​រុស្ស៊ី​បាន​ផ្ញើដល់​​ក្រសួង​ការ​បរទេស​វៀតណាម គឺសម្បូរបែបជាក់ស្តែងនិងមានកា​រទទួលខុស​ត្រូវ​ លើវិស័យជាច្រើន។ លោក​នាយក​រដ្ឋមន្ត្រីនឹ​ងបញ្ជាណែនាំ​ថ្នាក់ដឹកនាំ​ក្រសួងការ​បរទេស​វៀត​ណាម អនុវត្តភារ​កិច្ចចាំ​បាច់​ដើម្បី​ពន្លឿង​កិច្ចសង​ប្រតិបត្តិការនេះលើ​គ្រប់វិ​ស័យ៕ 
 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top