• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មស៊ុយអែត


នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មស៊ុយអែត

នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម​លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ស៊ុយអែត​ លោកស្រី Ann Linde រួមជាមួយគណៈប្រតិភូអង្គភាពអាជីវកម្មស៊ុយអែត​ ដែល​កំពុង​មាន​ដំណើរទស្សនកិច្ចនៅវៀតណាម។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី ​លោក​ Nguyen Xuan Phuc បានចាត់ទុកថា៖ ទំនាក់ទំនងប្រពៃណី​ដ៏ល្អប្រសើរ​រវាង​វៀតណាមនិងស៊ុយអែត កំពុងអភិវឌ្ឍន៍ល្អប្រសើរលើគ្រប់វិស័យ ហើយសង្កត់ធ្ងន់ថា៖ វៀតណាមយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍន៍ទំនាក់ទំនងលើគ្រប់វិស័យ ជាមួយស៊ុយអែត ។ 

រីឯ រដ្ឋមន្ត្រី ​លោកស្រី Ann Linde មានគោលបំណងថា៖​នឹងបើកចេញទំព័រ​ថ្មី​មួយ​ក្នុង​ទំនាក់ទំនងរវាងប្រទេសទាំងពីរមិនត្រឹមតែជាទំនាក់ទំនង​សហប្រតិ​បត្តិការ​អភិវឌ្ឍន៍នេះ​ទេ​ ថែមទាំងជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រសម​ភាពរវាង​ប្រទេសទាំងពីរ។ ​រដ្ឋមន្ត្រីក៏បានជូន​ដំណឹង​ថា៖ ដំណើរបំពេញទស្សនកិច្ចលើកនេះ​នៅ​វៀតណាម​មាន​គណៈប្រតិភូអង្គភាពអាជីវ​កម្មច្រើនបំផុតពីមុន​មករបស់​ស៊ុយ​អែតសំដៅស្វែងរកកិច្ចសហប្រតិបត្តិការវិនិយោគផង​និងអះអាងថា៖​ស៊ុយអែតនឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ជាពិសេស​គឺក្នុងវិស័យសុខាភិបាលអប់រំ  វិទ្យាសាស្ត្រ បច្ចេកវិទ្យា​សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ៕

តាម VOV5 -​ វិទ្យុសម្លេង​វៀតណាម

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top