• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយ និងជូនពរបុណ្យតេតនៅទីក្រុង Can Tho

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឲ្យទីក្រុង Can Tho បន្តអនុវត្តន៍ល្អគោលការណ៍ គោលមាគ៌ាច្បាប់របស់បក្ស និងរដ្ឋ ក្នុងនោះមានការអភិវឌ្ឍសេដ្ឋកិច្ចជាមជ្ឈមណ្ឌល។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយ និងជូនពរបុណ្យតេតនៅទីក្រុង Can Tho (រូបថត៖ vna)

នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនពរបុណ្យតេត និងជូនអំណោយដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ ពលករជនចាស់ជរាគ្មានទីពឹង និងកុមារជួបការលំបាកចំនួន ៦៥០ គ្រួរក្នុងទីក្រុង Can Tho។

ផ្ញើសារជូនពរឆ្នាំថ្មី នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឲ្យទីក្រុង Can Tho បន្តអនុវត្តន៍ល្អគោលការណ៍ គោលមាគ៌ាច្បាប់របស់បក្ស និងរដ្ឋ ក្នុងនោះមានការអភិវឌ្ឍសេដ្ឋកិច្ចជាមជ្ឈមណ្ឌល; ធានាសន្តិសុខសង្គម លើកកំពស់សុខុមាលភាពសម្ភារៈ និងស្មារតីរបស់ប្រជាជន  ជាពិសេស លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យទីក្រុង Can Tho បន្តពិនិត្យឡើងវិញថា គ្រួសារណាដែលនៅមានការលំបាក ឈឺថ្កាត់; មុខសញ្ញាគោលនយោបាយ ដើម្បីបន្តជួយឧបត្ថម្ភ ធានាថាមនុស្សគ្រប់រូបបានទទួលអំណរបុណ្យតេតយ៉ាងសប្បាយរីករាយសុវត្ថិភាព សន្សំសំចៃ មិនបំភ្លេចចោលនរណាម្នាក់ឡើយ។

 ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនពរបុណ្យតេត និងជូនអំណោយដល់គ្រួសារមួយចំនួននៅទីក្រុង Can Tho ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមឈាន​មុខគេ​នៅអាស៊ាន ក្នុងការទាក់ទាញសហគ្រាសអឺរ៉ុប

វៀតណាមឈាន​មុខគេ​នៅអាស៊ាន ក្នុងការទាក់ទាញសហគ្រាសអឺរ៉ុប

យោងតាមការស្ទង់មតិប្រចាំឆ្នាំដោយក្រុមប្រឹក្សាពាណិជ្ជកម្មសហភាពអឺរ៉ុប -​ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (EU-ABC) វៀតណាមគឺជាទីផ្សារដែលសហគ្រាសអឺរ៉ុបមានគម្រោងពង្រីកប្រតិបត្តិការ​ច្រើនជាងគេនៅអាស៊ាន​។

Top