• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ ស្នើឱ្យយូណេស្កូរបន្តចុះបញ្ជីនិងអភិរក្សបេតិកភណ្ឌវប្បធម៌វៀតណាម

នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ បានអញ្ជើញទទួលជួបលោកស្រី Audrey Azoulay អគ្គនាយិកានៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូរ) ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមលើកទី ២ ក្នុងអាណត្តិ របស់លោកស្រី។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញទទួលជួបអគ្គនាយិកា UNESCO លោកស្រី Audrey Azoulay (រូបថត៖ Duong Giang/TTXVN)

នៅទីនេះ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា យូណេស្កូនឹងបន្តរួមដំណើរជាមួយវៀតណាមក្នុងវិស័យវប្បធម៌ និងលើកតម្កើងតម្លៃស្នូលរបស់ប្រជាជន វៀតណាមទៅកាន់ពិភពលោក រួមចំណែកផ្សព្វផ្សាយវប្បធម៌ដ៏សម្បូរបែប លើកតម្កើងវប្បធម៌វៀតណាម កសាងចក្ខុវិស័យនិងសកម្មភាពកសាងនិងអភិវឌ្ឍន៍វប្បធម៌ ព្រមទាំងឧបត្ថម្ភដល់ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យនេះ។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអគ្គនាយកអង្គការយូណេស្កូបន្តយកចិត្តទុកដាក់និងគាំទ្រការចុះបញ្ជីបេតិកភណ្ឌនិងរមណីដ្ឋាន Yen Tu - Vinh Nghiem - Con Son - Kiep Bac ជាតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោក ក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកក្នុងខែកក្កដាខាងមុខ។ ទន្ទឹមជាមួយគ្នានោះ ស្នើរឲ្យអង្គការយូណេស្កូ បន្តគាំទ្រការអភិរក្ស និងលើកកម្ពស់តម្លៃនៃបេតិកភណ្ឌបរមរាជវាំងថាំងឡុង; ចុះឈ្មោះសិល្បៈគំនូរប្រជាប្រិយ Dong Ho គាំទ្រទីក្រុងហាណូយចូលរួមបណ្តាញទីក្រុងសិក្សាសកល និងទីក្រុងហូជីមិញចូលរួមបណ្តាញទីក្រុងច្នៃប្រឌិតសកល។

រីឯខ្លួនវិញ អគ្គនាយកយូណេស្កូ លោកស្រី Audrey Azoulay បានអះអាងថា អង្គការយូណេស្កូ បាននិងនឹងបន្តរួមដំណើរជាមួយវៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងកសាងនិងអភិវឌ្ឍន៍វប្បធម៌ អរិយធម៌មនុស្សជាតិ អភិរក្សនិងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណី ដែលរួមចំណែកដល់អរិយធម៌របស់មនុស្សជាតិ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ កំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្តក្វាងទ្រី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ កំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្តក្វាងទ្រី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើថា នាពេលខាងមុខ ខេត្តក្វាងទ្រី គួរផ្តោតលើការអនុវត្តឲ្យបានល្អរាល់ភារកិច្ច ក្នុងនោះ ត្រូវកំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្ត ជាមួយនឹងយុទ្ធសាស្ត្រ "ឆ្ពោះទៅទិសខាងកើត រីករាលដាលតាមទិសខាងលិច" ដោយយកសមុទ្រជាចំណុចកណ្តាលនៃការពង្រីកខឿនសេដ្ឋកិច្ច។

Top