• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចទីក្រុងហូជីមិញឆ្នាំ ២០២៤

នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញបានអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចទីក្រុងហូជីមិញឆ្នាំ ២០២៤ ក្រោមប្រធានបទ “ផ្លាស់ប្តូរឧស្សាហកម្ម កម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃទីក្រុងហូជីមិញ”។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចទីក្រុងហូជីមិញ ឆ្នាំ ២០២៤ (រូបថត៖ VOV)

ក្នុងវគ្គបើកនៅព្រឹកនេះ គណៈប្រតិភូបានផ្តោតការពិភាក្សាលើប្រធានបទដូចជា៖ និន្នាការចម្បងអំពីការផ្លាស់ប្តូរឧស្សាហកម្មនៅលើពិភពលោក; អភិបាលកិច្ចប្រព័ន្ធអេកូឡូស៊ី និងគោលនយោបាយជំរុញការផ្លាស់ប្តូរឧស្សាហកម្ម; យុទ្ធសាស្ត្រផ្លាស់ប្តូរទីក្រុងហូជីមិញ ក្នុងបរិបទនៃទំនាក់ទំនងក្នុងតំបន់និងអន្តរជាតិ និងនិន្នាការបច្ចេកវិទ្យាថ្មី; តួនាទីនៃមជ្ឈមណ្ឌលសម្រាប់បដិវត្តន៍ឧស្សាហកម្ម ៤.០ (C4IR) នៅក្នុងទីក្រុងហូជីមិញ ផ្សាភ្ជាប់ជាមួយការផ្លាស់ប្តូរឧស្សាហកម្ម។ នាព្រឹកមិញនេះផងដែរ លោកនាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធមជ្ឈមណ្ឌលសម្រាប់បដិវត្តន៍ឧស្សាហកម្មលើកទី៤ (C4IR) នៅឧទ្យានបច្ចេកវិទ្យាខ្ពស់ និងជួបស្ថាបនិកអាជីវកម្មនៅឯវេទិកានេះ។

នារសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញនិងតំណាងក្រសួង ស្ថាប័ននានាបានជួបពិភាក្សាអំពីគោលនយោបាយជាមួយអង្គភាពអាជីវកម្ម និងមូលដ្ឋានដើម្បីដោះស្រាយការរាំងស្ទះពីតម្រូវការជាក់ស្តែងរបស់អង្គភាពអាជីវកម្ម និងមូលដ្ឋាន។ ពីទីនោះ រួមចំណែកក្នុងការបង្កើតគោលនយោបាយគាំទ្រធុរកិច្ច ដោះស្រាយឧបសគ្គ ពន្លឿនដំណើរការរៀបចំគោលនយោបាយរបស់បក្ស និងរដ្ឋាភិបាល ស្តីពីឧស្សាហូបនីយកម្ម ទំនើប ភាវូបនីយកម្ម ការផ្លាស់ប្តូរឌីជីថល និងកំណើនសេដ្ឋកិច្ចបៃតង... ជួយឱ្យការផ្លាស់ប្តូរឧស្សាហកម្មប្រកបដោយជោគជ័យ៕  

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយបណ្តាប្រទេសក្នុងក្របខ័ណ្ឌ ADMM និង ADMM

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយបណ្តាប្រទេសក្នុងក្របខ័ណ្ឌ ADMM និង ADMM+

នៅខាងក្រៅកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន (ADSOM) និងកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ានបើកទូលាយ (ADSOM+) ដែលប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នាថ្ងៃទី ២៦ កញ្ញា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានជួបប្រជុំទ្វេភាគីជាមួយប្រមុខគណៈប្រតិភូឡាវនិងថៃ និងជួបពិភាក្សាជាមួយប្រមុខគណៈប្រតិភូមកពីសិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី ចិន រុស្ស៊ី និងសហរដ្ឋអាមេរិក។

Top