• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ មកអញ្ជើញដល់ប្រទេសអាហ្វ្រិកខាងត្បូង ដើម្បីចូលរួមកិច្ចប្រជុំកំពូល G២០

នាយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ (ម៉ោងក្នុងស្រុក) នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញ និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីប្រទេសអាល់ ហ្សេរី ទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូង ចាប់ផ្តើមដំណើរចូលរួមកិច្ចប្រជុំកំពូល G២០ និងសកម្មភាពទ្វេភាគីនៅអាហ្វ្រិកខាងត្បូង តាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង ប្រធាន G២០ ឆ្នាំ ២០២៥ គឺលោក ម៉ាតាមេឡា ស៊ីរីល រ៉ាម៉ាផូសា (Matamela Cyril Ramaphosa។
នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញ និងភរិយា បានចាកចេញពីប្រទេសអាល់ហ្សេរី ទៅកាន់អាហ្វ្រិកខាងត្បូង ចាប់ផ្តើមដំណើរចូលរួមកិច្ចប្រជុំកំពូល G២០ (រូបថត៖ Duong Giang/TTXVN)

មុននេះនាសៀលថ្ងៃទី ២០ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) នៅរដ្ឋធានីអាល់ហ្សេ ប្រទេសអាល់ហ្សេរី នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញ និងភរិយា បានអញ្ជើញទៅទស្សនាសហព័ន្ធវ៉ូវីណាម (Vovinam)។ អញ្ជលញចូលរួមទស្សនាការសម្តែង Vovinam របស់ក្រុមជម្រើសជាតិ Vovinam អាល់ហ្សេរី និងអត្តពលិកនៃសហព័ន្ធវ៉ូវីណាមនៅអាល់ហ្សេរី នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ បានថ្លែងអំណរគុណដល់មិត្តភក្តិអាល់ហ្សេរីនិងអត្តពលិក Vovinam ចំនួន ៣១.០០០ នាក់នៅអាល់ហ្សេរី ដែលមិនត្រឹមតែបង្ហាញពីស្មារតីដ៏ថ្លៃថ្នូរនៃស្មារតីកីឡា និងសុខភាពសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពោរពេញដោយក្តីស្រឡាញ់ពិសេសចំពោះប្រទេស ប្រជាជនវៀតណាមនិងវ៉ូវីណាមផងដែរ។

សូមគូសបញ្ជាក់ថា នៅក្នុងប្រទេសអាល់ហ្សេរី  បច្ចុប្បន្នមានក្លឹប Vovinam រាប់រយដែលមានទីតាំងនៅ ៣៧/៥៨ ខេត្ត និងទីក្រុងទូទាំងប្រទេស; ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានចំនួនសិស្ស ក្បាច់ គុនច្រើនជាងគេ ទីពីរបន្ទាប់ពីវៀតណាម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អ៊ីរ៉ង់ជ្រើសតាំងមេដឹកនាំកំពូលថ្មី

អ៊ីរ៉ង់ជ្រើសតាំងមេដឹកនាំកំពូលថ្មី

នៅថ្ងៃទី ៨ ខែមីនា ក្រុមប្រឹក្សាអ្នកជំនាញអ៊ីរ៉ង់បានប្រកាសជាផ្លូវការអំពីការជ្រើសតាំង កូនប្រុសរបស់មេដឹកនាំកំពូល Ayatollah Ali Khamenei គឺលោក Ayatollah Mojtaba Khamenei ឲ្យកាន់តំណែងជាមេដឹកនាំកំពូលទីបីរបស់ប្រទេសនេះ។

Top