ព័ត៌មាន
នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជីញអញ្ជើញទទួលជួបជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនសំណង់ហេដ្ឋារចនាសម្ព័ន្ធឈានមុខគេរបស់ចិន
នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជីញ អញ្ជើញទទួលជួបលោក Yan Jiehe ស្ថាបនិកសម្ព័ន្ធក្រុមហ៊ុនសំណង់ប៉ាស៊ីហ្វិក ប្រទេសចិន។ (រូបថត៖ VNA)
ដោយវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់សម្ព័ន្ធក្រុមហ៊ុនក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅទីក្រុងហាណូយ ក្នុងនាមជាអ្នកម៉ៅការ លោកនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះសំណើរបស់ក្រុមហ៊ុនលើការចូលរួមក្នុងបណ្តាគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ នៅ វៀតណាម នាពេលខាងមុខ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុនសហការយ៉ាងជិតស្និទ្ធជាមួយអាជីវកម្មវៀតណាម តាមរយៈគម្រោង និងផលិតផលជាក់ស្តែង ដែលទាក់ទងនឹងការផ្ទេរបច្ចេកវិទ្យា រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។
រីឯខ្លួនវិញ លោក Yan Jiehe បានថ្លែងថា សម្ព័ន្ធក្រុមហ៊ុនសំណង់ប៉ាស៊ីហ្វិក បានឈ្នះការដេញថ្លៃ ហើយបច្ចុប្បន្នកំពុងអនុវត្តគម្រោងសំខាន់ៗ ចំនួនបីនៅទីក្រុងហាណូយ។ លោកបានបង្ហាញពីបំណងប្រាថ្នា ចង់ចូលរួមក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ និងបន្តកិច្ចសហប្រតិបត្តិការរយៈពេលវែងនៅវៀតណាម៕






