• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

ពិធីទទួលបដិសណ្ឋារកិច្ចបានប្រព្រឹត្តទៅយ៉ាងអធិកអធម ស្របតាមពិធីការស្វាគមន៍ប្រមុខរដ្ឋាភិបាលមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីអាល្លឺម៉ង់លោក Olaf Scholz។  (រូបថត៖TTXVN)  

នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា នៅវិមានប្រធានរដ្ឋ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជាអធិបតីពិធីទទួលបដិសណ្ឋារកិច្ចជូននាយករដ្ឋមន្ត្រីអាល្លឺម៉ង់លោក Olaf Scholz និងគណៈប្រតិភូជាន់ខ្ពស់អាល្លឺម៉ង់ មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១៣ និង១៤ ខែវិច្ឆិកា។ ពិធីទទួលបដិសណ្ឋារកិច្ចបានប្រព្រឹត្តទៅយ៉ាងអធិកអធម ស្របតាមពិធីការស្វាគមន៍ប្រមុខរដ្ឋាភិបាលមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។  បន្ទាប់ពីពិធីទទួលស្វាគមន៍ជាផ្លូវការ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រី លោក Olaf Scholz ដំណើរការជំនួបពិភាក្សា។

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក Olaf Scholz នៅវៀតណាមបានប្រព្រឹត្តទៅក្នុងបរិបទនៃការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែទូលំទូលាយ មានប្រសិទ្ធភាព។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ អាល្លឺម៉ង់គឺជាដៃគូដ៏សំខាន់បំផុតមួយរបស់វៀតណាមនៅអឺរ៉ុប។ ការជឿទុកចិត្តគ្នា និងការយោគយល់គ្នារវាងប្រទេសទាំងពីរកំពុងកើនឡើង តាម រយៈការរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងយន្តការសហប្រតិបត្តិការប្រកប ដោយប្រសិទ្ធភាព។

ដូចដែលបានគ្រោងទុក ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ក្រៅពីកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រី Pham Minh Chinh នាយករដ្ឋមន្ត្រីអាល្លឺម៉ង់លោក Olaf Scholz នឹងចូលជួបសម្តែងការគួរសមអគ្គលេខាបក្ស លោក Nguyen Phu Trong និងចូលរួមសន្និសីទតុមូលជាមួយសហគ្រាស វៀតណាម-អាល្លឺម៉ង់ និងចូលរួមពិធី ជប់លៀងជាផ្លូវការ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងគោលនយោបាយការបរទេសរបស់បារាំង

វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងគោលនយោបាយការបរទេសរបស់បារាំង

នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីទទួលបដិសណ្ឋារកិច្ចជូនចំពោះប្រធានព្រឹទ្ធសភាបារាំង លោក Gérard Larcher ដែលបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue។

Top