• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រហូឡង់ អញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី Mark Rutte បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចំនួនពីរលើកហើយ (ខែមិថុនា ២០១៤ និងខែមេសា ឆ្នាំ ២០១៩) ហើយលោកបានទទួលជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចនៅប្រទេសហូឡង់ជាច្រើនដងដែរ។
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រហូឡង់ អញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម (រូបថត៖ vna)
 

នាយប់ថ្ងៃទី១ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រហូឡង់ លោក Mark Rutte បានអញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២ វិច្ឆិកា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh។

លោកនាយករដ្ឋមន្ត្រី Mark Rutte បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចំនួនពីរលើកហើយ (ខែមិថុនា ២០១៤ និងខែមេសា ឆ្នាំ ២០១៩) ហើយលោកបានទទួលជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចនៅប្រទេសហូឡង់ជាច្រើនដងដែរ។ ដំណើរទស្សនកិច្ចលើកនេះរបស់នាយករដ្ឋមន្ត្រីលោក Mark Rutte មានអត្ថន័យដ៏សំខាន់ពិសេសចំពោះទំនាក់ទំនងទ្វេភាគី ក្នុងបរិបទដែលវៀតណាម និងហូឡង់កំពុងប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតជាផ្លូវការ (១៩៧៣-២០២៣)។ បច្ចុប្បន្ន ហូឡង់ គឺជា វិនិយោគធំបំផុតរបស់សហភាពអឺរ៉ុបចូលមកវៀតណាម ដែលមានទុនវិនិយោគសរុបប្រហែល ១៣,៧ ពាន់លានដុល្លារអាមេរិក ហើយជាប្រទេសនាំចូលទំនិញវៀតណាមច្រើនបំផុតនៅអឺរ៉ុបជាមួយទំហុំពាណិជ្ជកម្មទ្វេភាគីជាង ១១ ពាន់លានដុល្លារអាមេរិក។ យោងតាមឯកអគ្គរដ្ឋទូតហូឡង់ប្រចាំនៅវៀតណាម លោក Kees van Baar បានឲ្យដឹងថា ខ្លឹមសារសំខាន់នៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Mark Rutte នៅវៀតណាមលើកនេះគឺជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យបច្ចេកវិទ្យាខ្ពស់ និងការផ្លាស់ប្តូរឌីជីថល៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម - កូរ៉េខាងត្បូង៖ ការទូតសភាដើរតួនាទីយ៉ាងសំខាន់ក្នុងការឃ្លាំមើលនិងជំរុញការអនុវត្តការសន្យា

វៀតណាម - កូរ៉េខាងត្បូង៖ ការទូតសភាដើរតួនាទីយ៉ាងសំខាន់ក្នុងការឃ្លាំមើលនិងជំរុញការអនុវត្តការសន្យា

ពិធីទទួលបដិសណ្ឋារកិច្ចដ៏ឧឡារិកចំពោះប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់កូរ៉េខាងត្បូង បានធ្វើឡើងនាព្រឹកថ្ងៃទី ៧ ខែកញ្ញា នៅទីក្រុងសេអ៊ូល ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Cho Jeong Sik។

Top