• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីនូវែលសេឡង់នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនាសប្តាហ៍ខាងមុខ

នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ប្រទេសនូវែលសេឡង់បានប្រកាសថា នាយករដ្ឋមន្ត្រី លោក Christopher Luxon នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនាសប្តាហ៍ខាងមុខ។ នូវែលសេឡង់បានអះអាងថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនៃប្រទេសនេះទៅកាន់វៀតណាមនឹងជំរុញកិច្ចសហប្រតិបត្តិការពហុភាគីជាមួយវៀតណាម រួមទាំងពាណិជ្ជកម្មផងដែរ។
នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon ស្វាគមន៍នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ មកបំពេញទស្សនកិច្ចនៅនូវែលសេឡង់ក្នុងខែមីនា ឆ្នាំ២០២៤។ រូបថត៖ ស្ថានទូតវៀតណាមប្រចាំនៅនូវែលសេឡង់

នៅក្នុងសេចក្តីប្រកាសនេះ ខុទ្ទកាល័យរដ្ឋាភិបាលនូវែលសេឡង់បានដកស្រង់សម្តីរបស់លោកនាយករដ្ឋមន្ត្រី Christopher Luxon ដែលបញ្ជាក់ថា វៀតណាមគឺជាតារាកំពុងរះនៅអាស៊ីអាគ្នេយ៍ និងជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតមួយនៅក្នុងតំបន់។ ឆ្នាំនេះ ប្រទេសទាំងពីររំលឹកខួប ៥០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត ហើយដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Luxon មកកាន់វៀតណាមនឹងជំរុញទំនាក់ទំនងនេះ ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនិងបើកឱកាសបន្ថែមទៀតសម្រាប់សហគ្រាសនូវែលសេឡង់ បង្កើនប្រាក់ចំណូល និងបង្កើតការងារធ្វើបន្ថែមទៀតសម្រាប់ប្រជាជននូវែលសេឡង់។ លោកនាយករដ្ឋមន្ត្រី Christopher Luxon បាននិយាយថា ប្រទេសទាំងពីរនៅតែមានសក្ដានុពលជាច្រើនក្នុងការនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ៣ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៦។

ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon ត្រូវបានរំពឹងថានឹងជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ និងថ្នាក់ដឹកនាំវៀតណាម ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រ ចូលរួមវេទិកាអនាគតអាស៊ាននៅទីក្រុងហាណូយ និងបំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

មហាសន្និបាតលើកទី១៤ របស់បក្ស គឺជាការចាប់ផ្តើមនៃយុគសម័យថ្មីរបស់ប្រជាជាតិវៀតណាម

មហាសន្និបាតលើកទី១៤ របស់បក្ស គឺជាការចាប់ផ្តើមនៃយុគសម័យថ្មីរបស់ប្រជាជាតិវៀតណាម

នៅក្នុងសិក្ខាសាលាថ្មីៗនេះ ដែលមានចំណងជើងថា "បក្សកុម្មុយនិស្ត វៀតណាមក្នុងយុគសម័យអភិវឌ្ឍន៍ថ្មីរបស់វៀត ណាម" ដោយស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជារៀបចំឡើងនាពេលថ្មីៗនេះ លោកបណ្ឌិត គិន ភា នាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា (RAC) បានថ្លែងថា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម គឺជាសញ្ញាសម្គាល់ដ៏សំខាន់មួយ ដែលបង្ហាញពីការចាប់ផ្តើមនៃយុគសម័យថ្មី ដែលជាយុគសម័យស្ទុះឈានទៅមុខរបស់ប្រជាជាតិវៀតណាម។

Top