• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីថៃ បំពេញទស្សនកិច្ចនៅវៀតណាម៖ ប្តេជ្ញាលើកកំពស់កិច្ចសហប្រតិបត្តិការទ្វេភាគី

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra មកកាន់វៀតណាមចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ឧសភា មិនត្រឹមតែបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើមូល ដ្ឋាននៃភាពជាដៃគូយុទ្ធសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបង្ហាញការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងការ នាំទំនាក់ទំនងទ្វេ ភាគីឡើងដល់កម្រិតថ្មីមួយ បើកចេញឱកាស សហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងសំខាន់ ថែមទៀត។

នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra (រូបថត៖ AFP)

នេះជាការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅប្រទេសថៃ លោក Pham Viet Hung ពេលឆ្លើយសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃវិទ្យុសំឡេងវៀតណាមប្រចាំនៅថៃ។

យោងតាមលោកឯកអគ្គរដ្ឋទូត Pham Viet Hung នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីថៃ ក្នុងរយៈពេល ១១ ឆ្នាំបន្ទាប់ពីដំណើរទស្សនកិច្ចរបស់អតីតនាយករដ្ឋមន្ត្រី Prayut Chan-o-cha ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ (៦ សីហា ១៩៧៦ - ៦ សីហា ២០២៦) ដែលជាព្រឹត្តិការណ៏ប្រវត្តិសាស្ត្រដ៏សំខាន់នៃប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋទូត Pham Viet Hung បានឲ្យដឹងថា៖ ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរនឹងដំណើរការកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួមលើកទី៤ ជាយន្តការមួយបង្ហាញពីចំណាប់អារម្មណ៍ខ្ពស់ និងការប្តេជ្ញាចិត្តរួមក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ ក្រោមការដឹកនាំជាសហប្រធាន និងការណែនាំផ្ទាល់របស់នាយករដ្ឋមន្ត្រីទាំងពីររូប ភាគីទាំងពីរនឹងពិនិត្យ និងដោះស្រាយបញ្ហាដែលកំពុងកើតមាន និងកំណត់ទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ លើវិស័យនយោបាយ និងការទូត ភាគីទាំងពីរនឹងផ្តោតលើការពិភាក្សាអំពីវិធានការបន្តពង្រឹងទំនុកចិត្តនយោបាយ ការផ្លាស់ប្តូរគណៈប្រតិភូ និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់បណ្តាញបក្ស រដ្ឋាភិបាល រដ្ឋសភា និងមូលដ្ឋាន ព្រមទាំងសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន និងយន្តការអនុតំបន់មេគង្គ។ ភាគីទាំងពីរនឹងមានបំណងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ២៥ ពាន់លានដុល្លាអាមេរិកនាពេលខាងមុខ ប្រកបដោយតុល្យភាព និងនិរន្តរភាព”៕

  
 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ខេត្តក្វាងនិញត្រៀម​រៀបចំផែនការបោះឆ្នោតសម្រាប់អ្នកទេសចរ

ខេត្តក្វាងនិញត្រៀម​រៀបចំផែនការបោះឆ្នោតសម្រាប់អ្នកទេសចរ

ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ពោលគឺនៅចុងសប្តាហ៍ ដូច្នេះហើយបរិមាណភ្ញៀវទេសចរណ៍ដែលមកទស្សនាខេត្តក្វាងនិញ នៅតែមានកម្រិតខ្ពស់។

Top