• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ​លើ​គ្រប់វិស័យ​រវាងវៀតណាម និងលុចសំបួ

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះជំហានអភិវឌ្ឍន៍ដ៏សកម្មក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសគឺលើវិស័យវិនិយោគ នៅពេលដែលលុចសំបួជាវិនិយោគិនធំទី ៣ របស់អឺរ៉ុបនៅវៀតណាមជាមួយនឹងទុនវិនិយោគសរុបសម្រេចបាន ២,៦ ពាន់លានដុល្លារអាមេរិក។
ទិដ្ឋភាពរួម​នៃកិច្ច​ប្រជុំ​រវាង​នាយករដ្ឋមន្ត្រីនៃប្រទេសទាំង​ពីរ។ រូបថត៖ VNA

 បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ នាព្រឹកថ្ងៃទី ៤ ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីលុចសំបួលោក Xavier Bettel។

នៅក្នុងកិច្ចពិភាក្សាការងារ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានវាយតម្លៃថា ដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោកនាយករដ្ឋមន្ត្រី Xavier Bettel មានអត្ថន័យដ៏សំខាន់ ជាពិសេសគឺក្នុងបរិបទ ដែលប្រទេសទាំងពីរកំពុងរំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត (១៥ វិច្ឆិកា ១៩៧៣ - ១៥ វិច្ឆិកា ២០២៣ )។ លោកបានអះអាងពីបំណង និងការប្តេជ្ញារបស់ភាគីទាំងពីរ ដើម្បីនាំទំនាក់ទំនងនៃប្រទេសទាំងពីរទៅដំណាក់កាលអភិវឌ្ឍន៍ថ្មី ស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះជំហានអភិវឌ្ឍន៍ដ៏សកម្មក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសគឺលើវិស័យវិនិយោគ នៅពេលដែលលុចសំបួជាវិនិយោគិនធំទី ៣ របស់អឺរ៉ុបនៅវៀតណាមជាមួយនឹងទុនវិនិយោគសរុបសម្រេចបាន ២,៦ ពាន់លានដុល្លារអាមេរិក។

ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី Xavier Bettel បានឯកភាពលើការជំរុញបណ្តាប្រទេសសហភាពអឺរ៉ុប (EU) ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារការវិនិយោគវៀតណាម - EU (EVIPA) និង គាំទ្រការបង្កើនកិច្ចសហប្រតិបត្តិការរវាង EU និងវៀតណាមស្ដីពីការអភិវឌ្ឍរបរនេសាទត្រីប្រកបដោយចីរភាព។

អគ្គនាយិការទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកស្រី Vu Viet Trang បានឧទ្ទេសនាមដល់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីប្រទេសលុចសំបួ លោក Xavier Bettel រូបភាពនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងលុចសំបួ។ រូបថត៖ Duong Giang-VNA

នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពគ្នាស្ដីពីវិធានការ សំដៅជំរុញជំជឿទុកចិត្តផ្នែកនយោបាយ និងធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ សិក្សាស្រាវជ្រាវបង្កើតយន្តការសហប្រតិបត្តិការថ្មីសមស្របទៅនឹងសក្តានុពល តម្រូវការសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពគ្នាអនុវត្តន៍យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA); បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ដូចជា៖ វប្បធម៌ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ព័ត៌មាន ការផ្លាស់ប្ដូររវាងប្រជាជនជាមួយប្រជាជន និងកិច្ចសហប្រតិបត្តិការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានអះអាងសារជាថ្មីម្តងទៀត អំពីសារៈសំខាន់នៃការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត មិនប្រើប្រាស់ឬគម្រៀមកំហែងប្រើប្រាស់កម្លាំងហឹង្សា ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS); គាំទ្រដល់ការអនុម័តលើក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ឲ្យបានឆាប់ៗប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង និងស្របតាមច្បាប់អន្តរជាតិ។

បន្ទាប់ពីជំនួបពិភាក្សា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីលុចសំបួលោក Xavier Bettel បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ ជាពិសេសគឺកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រស្តីពីហិរញ្ញវត្ថុបៃតងរវាងក្រសួងហិរញ្ញវត្ថុនៃប្រទេសទាំងពីរផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top