• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធ្វើវិសោធនកម្មច្បាប់ភូមិបាលដើម្បីដោះស្រាយភាពខ្វះខាតក្នុងស្ថានភាពថ្មី

យ៉ាងណាមិញ ជាមួយនឹងការប្រមូល យកដីធ្លីឡើងវិញ រដ្ឋត្រូវតែធានានូវសិទ្ធិ និងកាតព្វកិច្ចស្របច្បាប់របស់ភាគីទាំងបីគឺ៖ រដ្ឋ ប្រជាជន និងអង្គភាពអាជីវកម្ម។
  គណៈប្រតិភូបានចូលរួមកិច្ចប្រជុំនាថ្ងៃទី១៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ (រូបថត៖ quochoi.vn)  

នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងហាណូយ រដ្ឋសភានីតិកាលទី ១៥ បានពិភាក្សាអំពីគម្រោងច្បាប់ភូមិបាល (វិសោធនកម្ម)។ មតិជាច្រើនរបស់សមាជិកសភាបានសង្កត់ធ្ងន់លើសេចក្តីព្រាងច្បាប់ដែលបានធ្វើវិសោធនកម្ម ដោយត្រូវកំណត់ជាក់ស្តែងជាង អំពីការប្រមូលយកដីធ្លី និងការកំណត់តម្លៃដីធ្លី; បញ្ជាក់ពីតម្រូវការធ្វើវិសោធនកម្មច្បាប់ភូមិបាលដើម្បីដោះស្រាយភាពមិនគ្រប់គ្រាន់ក្នុងវិស័យដីធ្លី ក្នុងស្ថានភាពបច្ចុប្បន្ន។ យ៉ាងណាមិញ  ជាមួយនឹងការប្រមូលយកដីធ្លីឡើងវិញ រដ្ឋត្រូវតែធានានូវសិទ្ធិ និងកាតព្វកិច្ចស្របច្បាប់របស់ភាគីទាំងបីគឺ៖ រដ្ឋ ប្រជាជន និងអង្គភាពអាជីវកម្ម។ លោក To Van Tam សមាជិករដ្ឋសភាខេត្ត Kon Tum បានឲ្យលើកមតិថា៖ “ប្រជាពលរដ្ឋអាចទទួលយកការលះបង់សិទ្ធិរបស់ខ្លួន ឬទទួលរងការបាត់បង់ដើម្បីផលប្រយោជន៍  ប្រសិនបើការប្រមូលយកដីធ្លឺក្នុងគោលបំណងការពារជាតិ សន្តិសុខ ឬការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីផលប្រយោជន៍សហគមន៍។ ប្រជាពលរដ្ឋនឹងពិបាកទទួលយកថា ការប្រមូលយកដីមិនមែនដើម្បីផលប្រយោជន៍រដ្ឋទេ តែជាផលប្រយោជន៍បុគ្គល ឬក្រុមមនុស្ស ដោយសារតម្លៃសំណងទាប បង្កើតចន្លោះប្រហោងសម្រាប់កេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន និងផលប្រយោជន៍ក្រុម។ ការធ្វើវិសោធនកម្មច្បាប់ភូមិបាលលើកនេះ ត្រូវដោះស្រាយឲ្យបាននូវបញ្ហានេះ”។

ក៏នៅថ្ងៃទី១៤ ខែវិច្ឆិកា រដ្ឋសភាក៏បានបោះឆ្នោតអនុម័តច្បាប់ស្តីពីអធិការកិច្ច (ធ្វើវិសោធនកម្ម) ច្បាប់ស្តីពីប្រេងឥន្ធនៈ (ធ្វើវិសោធនកម្ម) និងច្បាប់ស្តីពីការទប់ស្កាត់ អំពើហិង្សាក្នុងគ្រួសារ (ធ្វើវិសោធនកម្ម)៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ពណ៌នៃវប្បធម៌វៀតណាម និងកូរ៉េខាងត្បូង​នៅខេត្តអានយ៉ាង

ពណ៌នៃវប្បធម៌វៀតណាម និងកូរ៉េខាងត្បូង​នៅខេត្តអានយ៉ាង

កាលពីយប់ថ្ងៃទី ៣ ខែតុលា នៅតំបន់ពិសេសភូក្វឹក ខេត្តអានយ៉ាងសម្របសម្រួលជាមួយស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅវៀតណាម បានរៀបចំ "ទិវាវប្បធម៌វៀតណាម-កូរ៉េខាងត្បូង ឆ្នាំ ២០២៦" ដើម្បីរំលឹកខួបលើកទី ៣៤ឆ្នាំ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកូរ៉េខាងត្បូង (១៩៩២-២០២៦)។

Top