• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្តវៀតណាមនិងជំនាញការវៀតណាម ចំនួន ៨៣ រូប

នាថ្ងៃទី ៣០ មិថុនា នៅច្រកទ្វារព្រំដែនអន្តរជាតិ Hoa Lu ក្រុមការងារស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី (ក្រុម K៧២ បញ្ជាការដ្ឋានយោធភូមិ ភាគខេត្ត Binh Phuoc) បានរៀបចំពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្ត និងអ្នកជំនាញវៀត ណាមដែលពលីក្នុងសម័យសង្គ្រាមនៅកម្ពុជា។
ក្រុម K៧២ (បញ្ជាការដ្ឋានយោធភូមិភាគខេត្ត Binh Phuoc) បានរៀបចំពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាម ដែលបានពលីក្នុងសម័យសង្គ្រាមនៅកម្ពុជា (រូបថត៖TTXVN)

វគ្គទី ២ ដំណាក់កាលទី ២២ (រដូវប្រាំងឆ្នាំ ២០២២-២០២៣) ក្រុម K៧២ បានបញ្ជូនកម្មាភិបាល យុទ្ធជន ចំនួន ៤២នាក់បំពេញការងារស្វែងរក ជីកគាស  តាមទីតាំងនានាក្នុងខេត្តក្រចេះ និងខេត្តកំពង់ធំ នៃព្រះរាជាណាចក្រកម្ពុជា។ បន្តបេសកកម្មចាប់ពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣ រហូតមកដល់ពេលនេះ ក្រុម K៧២ បានស្វែងរក និងជីកគាស អដិ្ឋធាតុយុទ្ធជនស្ម័គ្រចិត្តវៀតណាមនិងអ្នកជំនាញចំនួន ៨៣   នៅក្នុងខេត្តទាំងពីរនេះ។ អដ្ឋិធាតុយុទ្ធជនត្រូវបានបញ្ចូនមកវៀតណាមវិញ ហើយស្ថាប័នមុខងារនានានឹងរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធ និងបញ្ចុះសពនៅទីបញ្ចុះសពខេត្ត Binh Phuoc៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

៤៧ ឆ្នាំនៃថ្ងៃជ័យជម្នះថ្ងៃទី៧ ខែមករា៖ សច្ចភាពនិងជំនឿជឿទុកចិត្ត

៤៧ ឆ្នាំនៃថ្ងៃជ័យជម្នះថ្ងៃទី៧ ខែមករា៖ សច្ចភាពនិងជំនឿជឿទុកចិត្ត

នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ គឺជាថ្ងៃខួបគម្រប់លើកទី៤៧ នៃជ័យជម្នះជាប្រវត្តិសាស្ត្រ លើរបបប្រល័យពូជសាសន៍ខ្មែរក្រហម។កាលពី៤៧ ឆ្នាំមុន ថ្ងៃនេះគឺជាថ្ងៃដែលប្រជាជនកម្ពុជាបានរំដោះឱ្យរួចចាកចេញផុតពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅរបស់របប ប៉ុល ពត ក៏ប៉ុន្តែស្លាកស្នាមដែលបានបន្សល់ទុកនឹងមិនអាចជាសះស្បើយបានឡើយ។ ភាពឈឺចាប់នៅតែមកលងបន្លាចរាល់ពេលដែលទំព័រសោកនាដកម្មដ៏សាហាវឃោរឃៅបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិក្នុងសតវត្សទី២០ បានរម្លឹកឡើងវិញម្តងៗ។

Top