អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានចាត់ទុកថា នេះជាកម្មវិធីគោលដៅជាតិដ៏សំខាន់។ នាពេលកន្លងមក ដោយមានការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ គណៈកម្មាធិការដឹកនាំការបង្ការ និងប្រយុទ្ធប្រឆាំងគ្រឿងញៀនបានធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ ដោយសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។ នៅក្នុងវេទិការដ្ឋសភា សមាជិកសភាមានការយកចិត្តទុកដាក់និងវិភាគយ៉ាងល្អិតល្អន់ចំពោះបញ្ហានេះ ហើយការកសាងនិងអនុវត្តកម្មវិធីគោលដៅជាតិស្ដីពីការបង្ការនិងប្រយុទ្ធប្រឆាំងគ្រឿងញៀននៅពេលនេះ នឹងបំពេញតាមការរំពឹងទុករបស់អ្នកបោះឆ្នោតនិងប្រជាពលរដ្ឋផងដែរ។ លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបញ្ជាក់អំពីមូលហេតុ ដាក់ចេញដំណោះស្រាយជាមូលដ្ឋាន និងយូរអង្វែង ដើម្បីបង្ការទប់ស្កាត់គ្រឿងញៀន។ ទន្ទឹមនឹងនេះ ក្នុងការកសាងកម្មវិធី ចាំបាច់ត្រូវពិចារណាលើការកំណត់គោលដៅសមហេតុផល ដើម្បីធានាឲ្យសកម្មភាពបំពេញតាមការរំពឹងទុក និងធានាបាននូវលទ្ធភាពដែលអាចធ្វើទៅបាន៕