• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធានាការអនុវត្តអាជ្ញាធរមូលដ្ឋាន ២ កម្រិតប្រកបដោយប្រសិទ្ធភាព

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវផ្ដោតសំខាន់លើបរិវត្តកម្មឌីជីថល ដើម្បីកាត់បន្ថយនីតិវិធីរដ្ឋបាលសម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VOV)

អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបរយៈពេល១ខែនៃប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋាន២កម្រិត នារសៀលថ្ងៃទី២៨ ខែកក្កដា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានស្នើឲ្យធានាលក្ខខណ្ឌចាំបាច់ មូលដ្ឋានសម្ភារៈ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសដើម្បីអនុវត្តន៍គំរូអាជ្ញាធរមូលដ្ឋាន ២ កម្រិតឲ្យបានស៊ីសង្វាក់គ្នា រលូន និងមានប្រសិទ្ធភាព។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវផ្ដោតសំខាន់លើបរិវត្តកម្មឌីជីថល ដើម្បីកាត់បន្ថយនីតិវិធីរដ្ឋបាលសម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម។

“បន្តកែលម្អស្ថាប័ន ធ្វើវិសោធនកម្ម និងបំពេញបន្ថែមសារាចរណ៍ និងច្បាប់ពាក់ព័ន្ធនឹងការរៀបចំអាជ្ញាធរមូលដ្ឋាន ២ កម្រិត។ ពង្រឹងក្បាលម៉ាស៊ីនដឹកនាំ កសាងធនធានមនុស្ស រៀបចំ ចាត់តាំង បណ្តុះបណ្តាលជួរកម្មាភិបាល និងនិយោជិកឲ្យសមស្របនឹងគំរូថ្មី។ ទន្ទឹមនឹងនោះ ធានាបាននូវលក្ខខណ្ឌចាំបាច់ មូលដ្ឋានសម្ភារៈ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសដើម្បីអនុវត្តន៍គំរូថ្មីឲ្យបានស៊ីសង្វាក់គ្នា រលូន និងមានប្រសិទ្ធភាពផងដែរ”។

បច្ចុប្បន្ននេះ គំរូអាជ្ញាធរមូលដ្ឋាន ២ កម្រិត បានចាប់ផ្តើមដំណើរការដោយរលូន។ មូលដ្ឋានចំនួន ៣២/៣៤ បានបង្កើតមជ្ឈមណ្ឌលសេវារដ្ឋបាលសាធារណៈថ្នាក់ខេត្ត និងឃុំ។ ដោយឡែក រដ្ឋធានីហាណូយ និងខេត្ត Quang Ninh ប្រតិបត្តិតាមគំរូមជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈ ១ កម្រិត និងរៀបចំសាខា ឬទីកន្លែងបម្រើសេវារដ្ឋបាលសាធារណៈ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការតំរង់ទិសកិច្ចសហប្រតិបត្តិការ និងតួនាទីស្នូលរបស់វៀតណាមក្នុងអាស៊ាន

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការតំរង់ទិសកិច្ចសហប្រតិបត្តិការ និងតួនាទីស្នូលរបស់វៀតណាមក្នុងអាស៊ាន

ក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់និងអន្តរជាតិមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចលើកដំបូងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមទៅកាន់ប្រទេសថៃ សិង្ហបុរី និងហ្វីលីពីន ក្នុងឋានៈជាប្រមុខរដ្ឋ។

Top