• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធនាគារវៀតណាមនៅកម្ពុជាផ្សាភ្ជាប់នឹងទំនួលខុសត្រូវចំពោះសង្គម

នៅថ្ងៃទី ១៩ ខែកញ្ញា នៅរាជធានីភ្នំពេញ ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា (BIDC) និងតំណាងពាណិជ្ជកម្មផ្សេងៗទៀតរបស់ធនាគារពាណិជ្ជកម្មភាគហ៊ុនវិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV) នៅព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីគម្រប់ខួប ១០ ឆ្នាំប្រតិបត្តិការនៅប្រទេសកម្ពុជា (២០០៩-២០១៩)។

អញ្ជើញចូលរួមក្នុងពិធីនោះមាន លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីកម្ពុជា​  លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Phan Duc Tu ប្រធានក្រុមប្រឹក្សាភិបាល BIDV រួម​ជា​មួយ​ភ្ញៀវកម្ពុជា និង វៀតណាមជាច្រើននាក់ទៀត។

 

លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ថ្លែងក្នុងពិធី (រូប​ថត៖ nhandan.com.vn)

ថ្លែងក្នុងពិធីនេះ តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានអបអរសាទរចំពោះសមិទ្ធិផលរបស់ BIDV/BIDC ដែលសម្រេចបានក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ហើយគត់សម្គាល់ និងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែកដ៏ធំធេងរបស់ BIDV / BIDC ចំពោះសេដ្ឋកិច្ចកម្ពុជា។
 

ទិដ្ឋភាពនៃពិធីគម្រប់ខួប ១០ ឆ្នាំប្រតិបត្តិការ នៃBIDC (រូប​ថត៖ nhandan.com.vn)

យោងតាមលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ឲ្យ​ដឹង​ថា ធនាគារ BIDC និងតំណាងផ្សេងៗរបស់ធនាគារ BIDV នៅកម្ពុជាបានយកចិត្តទុកដាក់ និងអនុវត្តយ៉ាងខ្លាំងនូវការងារសុខមាលភាពសង្គម សុខាភិបាល ការអប់រំ ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍជនបទតាមរយៈការផ្តល់ថវិកាសាងសង់សាលារៀន ការផ្តល់ជំនួយសង្គ្រោះគ្រោះមហន្តរាយ ការផ្តល់ជំនួយសម្រាប់កាកបាទក្រហម និងជួយដល់ប្រជាជនក្រីក្រនៅកម្ពុជា។ លទ្ធផលនេះបានបង្ហាញពីទំនួលខុសត្រូវក្នុងការធ្វើអាជីវកម្មដោយផ្សាភ្ជាប់ជាមួយទំនួលខុសត្រូវចំពោះសង្គម ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា៕

តាមកាសែតកងទ័ពប្រជាជនអនឡាញ

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top