• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធនាគាររដ្ឋដាក់ចេញផែនការអនុវត្តកិច្ចព្រមព្រៀង EVFTA

ធនាគាររដ្ឋនៃប្រទេសវៀតណាមទើបតែបានដាក់ចេញផែនការ អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀត​ណាម​​និង​សហភាពអឺរ៉ុប (EVFTA) ។
 
តាមនោះ ធនាគាររដ្ឋបានសង្កត់ធ្ងន់លើភារកិច្ចសំខាន់ៗ រួមមានការជម្រុញ ផ្សព្វផ្សាយព័ត៌មានឃោសនាអំពីកិច្ចព្រមព្រៀង EVFTA ក្នុងវិស័យហិរញ្ញវត្ថុនិងធនាគារនៅ ក្នុងប្រព័ន្ធធនាគារនិងជូនដល់ប្រជាជន; ពិនិត្យឡើងវិញនូវច្បាប់របស់វៀតណាមក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារដោយស្នើសុំធ្វើវិសោធនកម្មបំពេញបន្ថែមនិងកែលម្អ​បទប្បញ្ញត្តិច្បាប់ ដើម្បីធានាការអនុវត្តន៍តាមការសន្យារបស់វៀតណាម ព្រមទាំងធានាថាខ្លឹមសារពាក់ព័ន្ធនានាមិន​មានការជាន់លើគ្នា ក្នុងការអនុវត្តកិច្ចព្រមព្រៀង EVFTA ព្រំទាំងលើកកំពស់សមត្ថភាពប្រកួតប្រជែងនៃប្រព័ន្ធស្ថាប័នឥណទានស្របតាមស្តង់ ដារអន្តរជាតិ។
 
លើសពីនេះទៀត គ្រប់គ្រងអតិផរណា ដើម្បីរួមចំណែកដល់ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច គាំទ្រកំណើនសេដ្ឋកិច្ច ធ្វើទំនើបកម្មប្រព័ន្ធទូទាត់ លើកស្ទួយប្រសិទ្ធភាពនៃការត្រួតពិនិត្យខាងអធិការកិច្ច និងត្រួតពិនិត្យធនាគារជាដើមផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top