• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធនាគារពិភពលោកព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាមនឹងកើនឡើង ៦,១% នៅឆ្នាំ ២០២៤

តាមនោះ សេដ្ឋកិច្ចវៀតណាមត្រូវបានព្យាករណ៍ថា នឹងកើនឡើង ៦,១% ក្នុងឆ្នាំ ២០២៤ និង ៦,៥% ក្នុងឆ្នាំ ២០២៥ និងឆ្នាំ ២០២៦ ខ្ពស់ជាងកម្រិត ៥% នៃឆ្នាំ ២០២៣។
អ្នកជំនាញ WB ក្នុងសន្និសីទសារព័ត៌មាន (រូបថត៖ Vu Quang/daibieunhandan.vn)

យោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោក (WB) បានបានប្រកាសនៅថ្ងៃទី ២៦ ខែសីហានៅទីក្រុងហាណូយថា អត្រាកំណើនសេដ្ឋកិច្ចរបស់វៀតណាមគ្រោងនឹងកើនឡើងខ្ពស់នៅឆ្នាំ ២០២៤ ដោយសារការងើបឡើងវិញនៃការនាំចេញទំនិញផលិត ទេសចរណ៍ ការប្រើប្រាស់ និងការវិនិយោគ។ តាមនោះ សេដ្ឋកិច្ចវៀតណាមត្រូវបានព្យាករណ៍ថា នឹងកើនឡើង ៦,១% ក្នុងឆ្នាំ ២០២៤ និង ៦,៥% ក្នុងឆ្នាំ ២០២៥ និងឆ្នាំ ២០២៦ ខ្ពស់ជាងកម្រិត ៥% នៃឆ្នាំ ២០២៣។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោកស្រី Dorsati Madani អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំប្រទេសវៀតណាម មានប្រសាសន៍ថា ការព្យាករណ៍សម្រេចបានកំណើន ៦,១% គឺមានភាពវិជ្ជមានខ្លាំង ប៉ុន្តែសេដ្ឋកិច្ចវៀតណាមមិនទាន់បានវិលត្រឡប់ទៅរកគន្លងសក្តានុពលពេញលេញនោះទេ។ យោងតាមលោកស្រី Madani បន្ទាប់ពីការស្ទុះងើបឡើងវិញយ៉ាងខ្លាំងនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ អត្រាកំណើននៃសេដ្ឋកិច្ចវៀតណាមនឹងថយចុះក្នុងពេលដ៏ខ្លីខាងមុខ ដោយជះឥទ្ធិពលនិន្នាការកំណើនសេដ្ឋកិច្ចយឺតនៃសេដ្ឋកិច្ចធំៗក្នុងពិភពលោក ដូច ជាអាមេរិក អឺរ៉ុប និងប្រទេសចិន។ ធនាគារពិភពលោកបានផ្តល់អនុសាសន៍ថា វៀតណាមត្រូវពន្លឿនការបញ្ចេញទុនវិនិយោគសាធារណៈ ដើម្បីបន្តជំរុញសេដ្ឋកិច្ច។ ការធ្វើពិពិធកម្មពាណិជ្ជកម្មដើម្បីបង្កើនសមាហរណកម្មបន្ថែមទៀតក៏នឹងជាកត្តាមួយក្នុងការធ្វើអោយប្រសើរឡើងនូវភាពធន់នៃសេដ្ឋកិច្ចវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top