• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំហំពាណិជ្ជកម្មរវាងរុស្ស៊ីជាមួយចិន និងឥណ្ឌា បានកើនឡើងយ៉ាងខ្លាំង

ទីភ្នាក់ងារសារព័ត៌មាន Sputnik នៅថ្ងៃទី៨ ខែតុលា បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ដែលបាននិយាយថា ពាណិជ្ជកម្មរវាងរុស្ស៊ី ជាមួយចិន និងឥណ្ឌា បានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីដើមឆ្នាំនេះមក។

អាស្រ័យហេតុនេះ ចំណូលពាណិជ្ជកម្មរវាងរុស្ស៊ី និងចិន ចាប់ពីថ្ងៃទី ១ ខែមករា ដល់ខែសីហា ឆ្នាំ ២០២២ កើនឡើងប្រហែល ៣៣% ខណៈទំហំពាណិជ្ជកម្មជាមួយឥណ្ឌាក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំកើនឡើង ១២០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានអះអាងថា ទណ្ឌកម្មដែលដាក់ដោយលោកខាងលិចប្រឆាំងនឹងរុស្ស៊ី មិនមែនជាឧបសគ្គដល់ការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសនានានោះទេ ហើយលោកបានបញ្ជាក់ថា ការកើនឡើងនៃបញ្ជីទំនិញនាំចូល និងនាំចេញគឺជាឧបសគ្គមួយក្នុងចំនោមហេតុផលសម្រាប់ការកើនឡើងយ៉ាងខ្លាំងនៃទំហំពាណិជ្ជកម្មរវាងរុស្ស៊ី ចិន និងឥណ្ឌា។ រដ្ឋមន្ត្រីការបរទេសលោក Lavrov ក៏បានចង្អុលបង្ហាញពីហេតុផលមួយទៀតដែលក្រុមហ៊ុនបរទេសជាច្រើនកំពុងសម្លឹងរកមើលការចូលទៅក្នុងទីផ្សាររុស្ស៊ីបន្ទាប់ពីអាជីវកម្មលោកខាងលិចជាច្រើនចាកចេញ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top