• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំហំនាំចូល-នាំចេញសរុបរបស់វៀតណាមសម្រេចបានជាង ៩៥០ ពាន់លានដុល្លារ អាមេរិកនៅឆ្នាំ ២០២៥

នេះគឺជាព័ត៌មានដែលត្រូវបានប្រកាសនៅវេទិកាពន្លឿនការនាំចេញវៀតណាមឆ្នាំ ២០២៥ ក្រោមប្រធានបទ "Go Global - ឈានទៅរកទីផ្សារអន្តរជាតិ"។ វេទិកានេះត្រូវ បានក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម សម្របសម្រួលជាមួយបណ្ដាគម្រោងរបស់ រដ្ឋាភិបាលស្វីស ប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ។
ទិដ្ឋភាពនៃវេទិកាពន្លឿនការនាំចេញវៀតណាមឆ្នាំ ២០២៥។ (រូបថត៖ Moit.gov.vn)

យោងតាមគណៈកម្មការរៀបចំ ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ វៀតណាម ទទួលបានអតិរេកពាណិជ្ជកម្មជិត ២០ ពាន់លានដុល្លារអាមេរិក; ទំហំនាំចូល-នាំចេញ សរុបសម្រេចបានជាង ៧៦២ ពាន់លានដុល្លារអាមេរិក កើនឡើង ១៧,៤% បើប្រៀប ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តាមការគ្រោងទុក ទំហំនាំចូល-នាំចេញ សរុបរបស់វៀតណាមនៅឆ្នាំនេះនឹងសម្រេចបានជាង ៩៥០ ពាន់លានដុល្លារអាមេរិក ដែលជាកំណត់ត្រាថ្មីរបស់វៀតណាម។ អញ្ជើញថ្លែងនៅទីនេះ លោក Vu Ba Phu ប្រធាននាយកដ្ឋានពន្លឿនពាណិជ្ជកម្ម (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) បានមាន ប្រសាសន៍ថា៖

“ដោយផ្អែកលើសេចក្តីសម្រេចចិត្តលេខ ៦៨ របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជនយ៉ាងខ្លាំងក្លានោះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម កំពុងកសាង "កម្មវិធីឈានទៅរកទីផ្សារអន្តរជាតិដំណាក់កាល ២០២៦-២០៣៥ (GoGlobal)"។ កម្មវិធីនេះមានគោលបំណងគាំទ្រសហគ្រាសឱ្យបង្កើនលក្ខណៈ អន្តរជាតិ អភិវឌ្ឍន៍សហគ្រាសឈានមុខគេ សុក្រិតខ្សែសង្វាក់តម្លៃ និងពង្រីក ទីផ្សារក្នុងទិសដៅដ៏ស៊ីជម្រៅ ទូលំទូលាយ និងប្រកបដោយចីរភាព។ ក្រសួងឧស្សាហ កម្មនិងពាណិជ្ជកម្ម នឹងកសាងប្រព័ន្ធអេកូឡូស៊ីមួយសម្រាប់ជំរុញពាណិជ្ជកម្ម ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៣០ និងឆ្នាំបន្ទាប់ៗ។ នៅពេលកសាងប្រព័ន្ធអេកូឡូស៊ីនេះ នឹងមានការតភ្ជាប់សកល ប្រព័ន្ធមូលដ្ឋានទិន្នន័យ; យកចិត្តទុកដាក់លើការផ្លាស់ប្តូរ បៃតង ការផ្លាស់ប្តូរឌីជីថល... ពីប្រព័ន្ធអេកូឡូស៊ីនេះ បណ្តាញភ្នាក់ងារជំរុញពាណិជ្ជ កម្មនឹងត្រូវបានកែលម្អសមត្ថភាព; សហគ្រាស ជាពិសេសសហគ្រាសធុនតូច និង មធ្យម នឹងជំនះបាននូវការខ្វះខាតព័ត៌មាន និងវិធីអភិក្រមនឹងខ្សែសង្វាក់តម្លៃសកល ផងដែរ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឱ្យ WEF រៀបចំវេទិកាសេដ្ឋកិច្ចសរទរដូវ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ

នាយករដ្ឋមន្ត្រីវៀតណាមស្នើឱ្យ WEF រៀបចំវេទិកាសេដ្ឋកិច្ចសរទរដូវ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ

នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចសរទរដូវឆ្នាំ ២០២៥ ក្រោមប្រធានបទ "ការផ្លាស់ប្តូរបៃតងក្នុងយុគសម័យឌីជីថល" នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានទទួលជួបជាមួយនាយកប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Stephan Mergenthaler។

Top