• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំព័រ​ដើម/ព័ត៍មាន វៀតណាមស្ថិតនៅក្នុងក្រុមប្រទេសដែលមានសន្ទស្សន៍អភិវឌ្ឍន៍មនុស្សនៅកំរិតខ្ពស់

វៀតណាមទើបតែជាប់ឈ្មោះក្នុងបញ្ជីក្រុមប្រទេសដែលមានសន្ទស្សន៍អភិវឌ្ឍន៍មនុស្សនៅកំរិតខ្ពស់នៅលើពិភពលោក ប៉ុន្តែវឌ្ឍនភាពគួរឱ្យកត់សម្គាល់នេះត្រូវភ្ជាប់ជាមួយនឹងសម្ពាធយ៉ាងខ្លាំងផងដែរ។

ទិដ្ឋភាពនៃពិធីប្រកាសនេះ (រូបថត៖ qdnd)


នេះគឺជាលទ្ធផលដ៏សែនសំខាន់មួយនៃរបាយការណ៍អភិវឌ្ឍន៍មនុស្សសកលឆ្នាំ ២០២០ ដោយមានចំណងជើងថា “ការអភិវឌ្ឍមនុស្សក្នុងយុគសម័យដែលមនុស្សប៉ះពាល់ដល់អាកាសធាតុនិងបរិស្ថាន” ដែលត្រូវបានប្រារព្ធធ្វើឡើងដោយអង្គការអភិវឌ្ឍន៍សហប្រជាជាតិ ( UNDP) ប្រចាំនៅវៀតណាម សហការជាមួយក្រសួងផែនការនិងវិនិយោគវៀតណាមនារសៀលថ្ងៃទី ១៦ ខែធ្នូនៅទីក្រុងហាណូយ។

ថ្លែងនៅក្នុងការបើកពិធីប្រកាសរបាយការណ៍ តំណាងស្ថានបេសកកម្មអង្គការ UNDP ប្រចាំនៅវៀតណាម លោកស្រី Caitlin Wiesen បានកោតសរសើរវៀតណាមចំពោះគោលការណ៍អភិវឌ្ឍន៍ ដែលយកមនុស្សជាមជ្ឈភាពនិងផ្តល់អាទិភាពក្នុងការអភិវឌ្ឍមនុស្សនិងលើកកម្ពស់សមភាពយែនឌ័រនៅក្នុងយុទ្ធសាស្ត្រនិងផែនការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិផងដែរ។

ទន្ទឹមនឹងនេះដែរ លោកស្រី Caitlin Wiesen ក៏បានអះអាងថា UNDP បានត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយប្រទេសវៀតណាមក្នុងដំណើរការកសាងគោលមាគ៌ាអភិវឌ្ឍន៍ ដោយគោរពការរួមរស់ជាមួយគ្នារបស់មនុស្សនិងភពផែនដីផងដែរ៕

  

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ធ្វើវិសោធនកម្មគ្រប់ជ្រុងជ្រោយចំពោះក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីបំពេញតាមតម្រូវការកែទម្រង់ប្រព័ន្ធយុត្តិធម៌

ធ្វើវិសោធនកម្មគ្រប់ជ្រុងជ្រោយចំពោះក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីបំពេញតាមតម្រូវការកែទម្រង់ប្រព័ន្ធយុត្តិធម៌

បន្តសម័យប្រជុំលើកទី៤ នៅអគាររដ្ឋសភានាព្រឹកថ្ងៃទី១៧ ខែកក្កដា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានផ្តល់យោបល់លើសេចក្តីព្រាងក្រមនីតិវិធីព្រហ្មទណ្ឌ (ធ្វើវិសោធនកម្ម)។

Top