• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំនាក់ទំនងវៀតណាម - ឥណ្ឌានឹងកាន់តែជាក់ស្តែងនិងមានប្រសិទ្ធភាព


 ឯកអគ្គរដ្ឋ ទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Pham Sanh Chau
 

ក្នុងបទសម្ភាសន៍​ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេង វៀត ណាម (VOV) ប្រចាំនៅឥណ្ឌា ក្នុងឱកាសដែល​អនុប្រធាន​រដ្ឋ លោកស្រី Dang Thi Ngoc Thinh កំពុងមានដំណើរបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌា តាម​ការ​​អញ្ជើញរបស់អនុប្រធានាធិបតីឥណ្ឌាលោក Venkaiah Naidu នោះ  ឯកអគ្គរដ្ឋ ទូតវៀតណាម​ប្រចាំ​នៅ​ឥណ្ឌា​​ លោក Pham Sanh Chau បានអះអាងថា នេះគឺជាឱកាសដើម្បីភាគីទាំងពីរ កំណត់គោលដៅថ្មី ក្នុងការ​ជំរុញ​​ភាព​ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ឥណ្ឌានាពេលខាងមុខ។

ឯកអគ្គរដ្ឋទូត លោកPham Sanh Chau បានសង្កត់ធ្ងន់ថា ដំណើរ​ទស្សនកិច្ច​នេះ​បាន​ធ្វើឡើង​ក្នុង​បរិបទ​នៃទំនាក់​ទំនងរវាងប្រទេសទាំងពីរមានការវិវឌ្ឍន៍យ៉ាងល្អប្រសើរលើវិស័យជាច្រើន។  “នេះជាឱកាសសម្រាប់​ភាគី​ទាំង​ពីរ ពិនិត្យឡើងវិញនូវការខិតខំប្រឹងប្រែងដើម្បីជំរុញទំនាក់ទំនងនាពេលកន្លងមក ជាពិសេស ផ្តោត​សំខាន់​លើបញ្ហាមួយចំនួន ដែលត្រូវដោះស្រាយនាពេលខាងមុខ។ ឧទាហរណ៍ការបើក​ទីផ្សារ​នៃ​ប្រទេស​ទាំងពីរ​សម្រាប់ផលិតផលកសិកម្មរបស់គ្នាទៅវិញទៅមក ឬស្នើឱ្យឥណ្ឌាបន្តគាំទ្រវៀតណាមលើបញ្ហាសំខាន់ៗ ទាក់ទងនឹង​អធិបតេយ្យភាពទឹកដីឬជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងការវិនិយោគជាដើម”។ នេះបើយោង​តាមប្រសាសន៍របស់លោក Pham Sanh Chau។
 
ក្នុងដំណើរ​ទស្សនកិច្ចនេះ អនុប្រ ធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បានអញ្ជើញ​ចូល​រួម​ពិធី​បើក​អោយ​ដំណើការ​ជើង​ហោះហើរត្រង់ រវាងវៀតណាមនិងឥណ្ឌា; ចូលរួមការបើកសម្ពោធការិយាល័យអចិន្រ្តៃយ៍របស់ VOV នៅ​ឥណ្ឌា ក៏ដូចជា ចូលរួមពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាង VOV និងទីភ្នាក់ងារសារ​ព័ត៌មាន​ឥណ្ឌា (ANI) ផងដែរ។ ក្នុងឱកាសនេះ លោក Pham Sanh Chau ក៏បានវាយតម្លៃខ្ពស់ចំពោះការបើក សម្ពោធ​ការិយាល័​យអចិន្រ្តៃយ៍របស់ VOV នៅឥណ្ឌា។  លោកបានចាត់ទុកថា: “ការបើកការិយាល័យអចិន្រ្តៃយ៍ VOV នៅ​ឥណ្ឌាគឺមានសារៈសំខាន់ណាស់។ វត្តមានរបស់ការិយាល័យអចិន្ត្រៃយ៍របស់ VOV នៅឥណ្ឌានឹង​រួម​ចំណែក​យ៉ាងច្រើន ក្នុងការផ្លាស់ប្តូរការយល់ដឹងរបស់មិត្តវៀតណាម  ក៏ដូចជាសក្តានុពល​នៃកិច្ច​សហប្រតិ​បត្តិការ​រវាងភាគីទាំងពីរ។ នេះជារបត់សំខាន់មួយសម្រាប់បង្កើន​ការយល់​ដឹង​របស់​វៀតណាម អំពី​ឥណ្ឌាក៏​ដូច​ជាមិត្ត​ឥណ្ឌាជា​មួយវៀតណាម”។
 
លោកឯកអគ្គរដ្ឋ​ទូត Pham Sanh Chau បានអះអាងថា ការបើកជើងហោះហើរត្រង់រវាងវៀតណាមនិងឥណ្ឌា និងការ​បើកសម្ពោធ​ការិយាល័យអចិន្រ្តៃយ៍របស់ VOV នឹងរួមចំណែកជាវិជ្ជមានប្រកបដោយប្រសិទ្ធភាព ក្នុងការ​ជំរុញទំនាក់ទំនងទ្វេភាគី​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top