ប្រទេសទាំងពីរនឹងលើកកំពស់ដោយឥតឈប់ឈរនូវប្រសិទ្ធភាពក្នុងវិស័យសេដ្ឋកិច្ច បង្កើតឡើងកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍនៃប្រទេសនីមួយៗ ហើយក្លាយទៅជាប្រភពធនធាននិងកត្តាដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនងទ្វេភាគី។
ឆ្ពោះទៅកាន់ការរំលឹកខួបលើកទី៥៥ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា ប្រទេសទាំងពីរនឹងរក្សានិងពង្រីកទំនាក់ទំនងនយោបាយដ៏ល្អប្រសើរ ហើយបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការពារជាតិនិងកិច្ចការបរទេស។ ប្រទេសទាំងពីរនឹងលើកកំពស់ដោយឥតឈប់ឈរនូវប្រសិទ្ធ ភាពក្នុងវិស័យសេដ្ឋកិច្ច បង្កើតឡើងកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍនៃប្រទេសនីមួយៗ ហើយក្លាយទៅជាប្រភពធនធាននិងកត្តាដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនងទ្វេភាគី។ ប្រទេសទាំងពីរនឹងបន្តជំរុញយ៉ាងខ្លាំងក្លានូវកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ អប់រំ-បណ្ដុះបណ្ដាល សុខាភិបាលនិងវិទ្យាសាស្ត្រ-បច្ចេកទេស។ វៀតណាមនិងកម្ពុជានឹងរួមគ្នាពង្រីកឲ្យបានល្អនូវទំនាក់ទំនងសហប្រតិបត្តិការ ការជួយឧបត្ថម្ភគ្នាទៅវិញទៅមក រវាងបណ្ដាក្រសួង ស្ថាប័ន តំបន់ ជាពិសេសគឺតំបន់ដែលមានព្រំប្រទល់ជាប់គ្នា ព្រមទាំងជំរុញខ្លាំងទំនាក់ទំនងមិត្តភាពរវាងប្រជាជនគ្រប់ស្រទាប់ អង្គការមហាជន រួមចំណែកនាំឲ្យទំនាក់ទំនងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ ប្រកបដោយផ្លែផ្កាថែមទៀត៕
តបតាមព្រះរាជអញ្ជើញរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោតម្ត សីហមុនី ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc នឹងអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ ខែធ្នូ។ ក្នុងឱកាសនេះ ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានវៀតណាមអំពីទំនាក់ទំនង “ជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាព យូរអង្វែង” រវាងប្រទេសទាំងពីរ ជាពិសេសស្របពេលដែលវៀតណាមនិងកម្ពុជាកំពុងត្រៀមរៀបចំឲ្យការរំលឹកខួបលើកទី៥៥ទិវាបង្កើតទំនាក់ទំនងការទូត (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២) លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា ទំនាក់ទំនងវៀតណាម-កម្ពុជាមានតួនាទីដ៏សែនសំខាន់និងធំធេងចំពោះការអភិវឌ្ឍនៃប្រទេសនីមួយៗ។
តាម VOV5 - វិទ្យុសម្លេងវៀតណាម