• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាងវៀតណាម និងទីម័រឡេស្តេកាន់តែរីកចម្រើនយ៉ាងរឹងមាំ

នាយប់ថ្ងៃទី ១ ខែសីហា នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក To Lam បានអញ្ជើញជាអធិបតីក្នុងពិធីលៀងសាយ ភោជន៍ជូនចំពោះប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ លោក José Ramos-Horta ដែលកំពុងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។
រធានរដ្ឋវៀតណាមលោក To Lam និងប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ លោក José Ramos-Horta។ (រូបថត៖  VNA)

ទទួលស្វាគមន៍គណៈប្រតិភូទីម័រឡេស្តេ លោកប្រធានរដ្ឋ To Lam បានអះអាងថា វៀតណាមតែងតែមានមោទនភាពដោយជាប្រទេសមួយក្នុងចំណោមប្រទេសដំបូង គេក្នុងតំបន់ដែលទទួលស្គាល់ឯករាជ្យភាពនិងបង្កើតទំនាក់ទំនងការទូតជាមួយទីម័រឡេស្តេ។ ក្រោយ រយៈពេលជាងពីរទស្សវត្ស ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាង វៀតណាម និងទីម័រឡេស្តេកាន់តែរីកចម្រើនយ៉ាងរឹងមាំ។ លោកប្រធានរដ្ឋជឿជាក់ថា ដោយមានឆន្ទៈនយោបាយដ៏ខ្លាំងក្លា និងការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ និង ប្រជាជននៃប្រទេសទាំងពីរ ទំនាក់ទំនងវៀតណាម-ទីម័រឡេស្តេនឹងអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅ និងខ្លាំងក្លា ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បី សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់អាស៊ីអាគ្នេយ៍ និង លើពិភពលោក។
ក្នុងសុន្ទរកថាឆ្លើយតប ប្រធានាធិបតីទីម័រឡេស្តេលោក Jose Ramos-Horta បានសម្តែងការកោតសរសើរចំពោះសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ដោយបញ្ជាក់ថា វៀតណាមជាគំរូដែលទីម័រ ឡេស្តេក៏ដូចជាប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើនជាច្រើនទៀត មានគោលបំណង ចង់សិក្សា។ លោកប្រធានាធិបតី Jose Ramos-Horta បានថ្លែងអំណរគុណចំពោះវៀតណាមដែលបានគាំទ្រទីម័រឡេស្តេជាបន្តបន្ទាប់ក្នុងដំណើរចូលរួមសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយសង្កត់ធ្ងន់ថា ការចែករំលែករបស់វៀតណាមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការងារត្រៀមរៀបចំ និងជួយ ទីម័រឡេស្តេ ឈានឡើងយ៉ាងខ្លាំង ដើម្បីក្លាយជាសមាជិកអាស៊ាន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ជោគជ័យនៃមហានសន្និបាតលើកទី១៤ របស់បក្ស ពង្រឹងជំនឿជាក់របស់ប្រជាជន

ជោគជ័យនៃមហានសន្និបាតលើកទី១៤ របស់បក្ស ពង្រឹងជំនឿជាក់របស់ប្រជាជន

ប្រជាជនវៀតណាមទាំងក្នុងនិងក្រៅប្រទេស សុទ្ធតែបានសម្តែងជំនឿជាក់របស់ខ្លួន ចំពោះវឌ្ឍនភាពអភិវឌ្ឍរបស់ប្រទេសជាតិនាពេលខាងមុខ បន្ទាប់ពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា នៅទីក្រុងហាណូយប្រកបដោយជោគជ័យ។

Top