• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំនាក់ទំនងភាពជាដៃគូ EU - វៀតណាមនាំមកនូវឱកាសជាច្រើនសម្រាប់កិច្ច សហប្រតិបត្តិការ និងការអភិវឌ្ឍរបស់សហគ្រាសនៃភាគីទាំងពីរ

នាព្រឹកថ្ងៃទី ១៦ កុម្ភៈ នៅទីក្រុងហាណូយ សមាគមធុរកិច្ចអឺរ៉ុបប្រចាំនៅ វៀតណាម (EuroCham) បានប្រារព្ធពិធីបង្ហាញមុខសៀវភៅស ឆ្នាំ២០២២/២០២៣ ក្រោមប្រធានបទ “ឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព”។
ពិធីបង្ហាញមុខសៀវភៅសរបស់ EuroCham។ (រូបថត៖ Le Phuong/VOV៥)

នេះគឺជាស្នាដៃបោះពុម្ភជាប្រចាំឆ្នាំរបស់ EuroCham ដែលដើរតួនាទីជាការណែនាំ គ្រប់ជ្រុងជ្រោយអំពីបរិបទច្បាប់ដែលសហគ្រាសអឺរ៉ុបកំពុងប្រឈមមុខនៅក្នុងប្រទេសវៀតណាម។

ថ្លែងក្នុងពិធីនេះ លោក Alain Cany ប្រធាន EuroCham ចាត់ទុកថា ខ្លឹមសារ សំខាន់ៗដែលបានលើកឡើងក្នុងសៀវភៅស អាចត្រូវបានប្រើដើម្បីជួយគាំទ្រដល់ ផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់រដ្ឋាភិបាលវៀតណាម ព្រមទាំងបង្កើតលក្ខខណ្ឌ សម្រាប់ក្រុមអឺរ៉ុប ដើម្បីអាចគាំទ្រផែនការទាំងនេះប្រកបដោយប្រសិទ្ធភាព។ EuroCham ជឿជាក់ថា ប្រសិនបើអាចដោះស្រាយបញ្ហាប្រឈមដែលបានលើកឡើង ក្នុងសៀវភៅសនោះ សក្តានុពលពេញលេញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង សហភាពអឺរ៉ុប (EU) និងវៀតណាម (EVFTA) អាចត្រូវបានយកមកអនុវត្តន៍យ៉ាង ជាក់ស្ដែង។
ចំណែកឯយោងតាមលោក Thomas Wiersing ភារធារីនៃស្ថានបេសកកម្ម EU ប្រចាំនៅវៀតណាម ទំនាក់ទំនងភាពជាដៃគូ EU-វៀតណាម បាននឹងកំពុងនាំមកនូវ ឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរបស់សហគ្រាសនៃភាគី ទាំងពីរ។ ទន្ទឹមនឹងនោះ EVFTA ក៏ជាកម្លាំងចលករដែលជំរុញពាណិជ្ជកម្ម និងវិនិ យោគ ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេក វិទ្យា និងជំនាញរវាងវៀតណាម និង EU ផងដែរ។ “អាចមើលឃើញយ៉ាំងច្បាស់ណាស់ថា ទំនាក់ទំនងភាពជាដៃគូរបស់យើង កំពុងរីកចម្រើនយ៉ាងល្អប្រសើរ ហើយខ្ញុំជឿជាក់ថា វានឹងកាន់តែប្រសើរឡើងនាពេល អនាគត។ ការបោះពុម្ភផ្សាយសៀវភៅសរបស់សហភាពអឺរ៉ុប ពិតជានឹងជួយសម្រួល ដល់កិច្ចសហប្រតិបត្តិការរបស់យើងខ្ញុំជាមួយរដ្ឋាភិបាល។ ស្ថានបេសកកម្ម EU ប្ដេជ្ញា បន្តសហការយ៉ាងជិតស្និទ្ធជាមួយដៃគូរវៀតណាម ដើម្បីបន្តអភិវឌ្ឍន៍ការអនុវត្ត EVFTA។ យើងខ្ញុំក៏ទន្ទឹងរង់ចាំទទួលបានការគាំទ្រជាបន្តបន្ទាប់ពី EuroCham និង សហគមន៍ធុរកិច្ចវៀតណាម ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាដែល EVFTA នាំមកជូន”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម និងបារាំង ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឲ្យអភិវឌ្ឍស្របទៅនឹងសក្តានុពល

វៀតណាម និងបារាំង ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឲ្យអភិវឌ្ឍស្របទៅនឹងសក្តានុពល

នៅថ្ងៃទី ៣ ខែកញ្ញា នៅទីក្រុងហាណូយ លោក ឡេ ហ្វាយ ទ្រុង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីការបរទេសវៀតណាម បានទទួលជួបលោក Olivier Brochet ឯកអគ្គរដ្ឋទូតបារាំង ដែលមកជំរាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម។

Top