• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំនាក់ទំនងពិសេសវៀតណាម-ឡាវនឹងស្ថិតស្ថិរគង់វង្សជារៀងរហូត


លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan អញ្ជើញថ្លែងសុន្ទរកថានៅពិធីនេះ។
(រូបថត៖ kinhtedothi.vn)

 

នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ពិធីរំលឹកខួបលើកទី៤៥ទិវាបុណ្យជាតិនៃសាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ (ថ្ងៃទី២ ធ្នូ ឆ្នាំ១៩៧៥ - ថ្ងៃទី២ ធ្នូ ឆ្នាំ ២០២០) និងខួបលើកទី១០០ទិវាកំណើតលោកប្រធាន Kaysone Phomvihane (ថ្ងៃទី១៣ ធ្នូ ឆ្នាំ១៩២០ - ថ្ងៃទី១៣ ធ្នូ ឆ្នាំ២០២០) បានប្រារព្ធ ធ្វើឡើងនៅទីក្រុងហាណូយ។ អញ្ជើញចូលរួមពិធីនេះមានវត្តមានប្រធាន រដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ថ្នាក់ដឹកនាំ អតីត ថ្នាក់ដឹកនាំបក្ស រដ្ឋនិងរណសិរ្សមាតុភូមិវៀតណាម។ ចំពោះភាគីឡាវ មានវត្តមានលោកឯកអគ្គរដ្ឋទូត Sengphet Houngboungnuang និងលោក ជំទាវរួមជាមួយកម្មាភិបាលស្ថានទូត និងនិស្សិតឡាវយ៉ាងច្រើនកុះករដែល កំពុងសិក្សារៀនសូត្រនៅវៀតណាម។

ថ្លែងសុន្ទរកថានៅពិធីនេះ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានអះអាងថា ក្នុងអំឡុងពេល៤៥ឆ្នាំកន្លងមក ក្រោមការដឹកនាំដ៏ ឈ្លាសវៃរបស់បក្សប្រជាជនបដិវត្តន៍ឡាវ ប្រទេសឡាវបានរីកចម្រើន កាន់តែសម្បូររុងរឿងលើគ្រប់វិស័យ ហើយឋានៈនៅក្នុងតំបន់និងលើឆាក អន្តរជាតិក៏ត្រូវបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ លោកស្រី ប្រធានរដ្ឋសភាវៀតណាមអញ្ជើញមានប្រសាសន៍ថា៖“វៀតណាមតែងតែមានមោទនភាព ដោយមានមិត្តឡាវដ៏ស្មោះស្ម័គ្រ ហើយមានទិសដៅដូចគ្នា។ ភាពស្អិតរមួតនេះត្រូវបានពូនជ្រុំដោយសាច់ ស្រស់ឈាមស្រស់របស់ប្រជាជនជាច្រើនជំនាន់ ឆ្លងកាត់ពុះពារលើការ លំបាកវេទនាហើយក្លាយទៅជាចំណងមិត្តភាពដ៏មហិមារ សាមគ្គីភាព ពិសេសដែលមិនអាចឃ្លាតពីគ្នាបានឡើយ។ វៀតណាមតែងតែជ្រួតជ្រាប យ៉ាងជ្រាលជ្រៅថា ជ័យជំនះនីមួយៗរបស់បដិវត្តន៍វៀតណាមក្នុងបុព្វហេតុ រំដោះប្រជាជាតិកាលពីមុននេះក៏ដូចជាបុព្វហេតុកសាងនិងអភិវឌ្ឍប្រទេសជាតិនាសព្វថ្ងៃ សុទ្ធតែផ្សាភ្ជាប់នឹងការជួយឧបត្ថម្ភដោយអស់ពីចិត្តពីថ្លើម របស់មិត្តឡាវ។ នេះជាទ្រព្យសម្បត្តិដ៏ពិសិដ្ឋដែលមិនអាចកាត់ថ្លៃបាន ហេតុ ដូច្នេះយើងត្រូវគោរព ថែរក្សា ការពារនិងអភិវឌ្ឍជានិច្ច”។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតឡាវប្រចាំវៀតណាមលោក Sengphet Houngboungnuang បានអះអាងថា៖ “យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ និង ប្រជាជនវៀតណាមបងប្អូន ដោយបានជួយគាំទ្រអស់ពីចិត្តពីថ្លើមដល់ បុព្វហេតុតស៊ូរំដោះប្រជាជាតិឡាវកាលពីមុននេះ ក៏ដូចជាបុព្វហេតុកសាង អភិវឌ្ឍប្រទេសជាតិនាសព្វថ្ងៃផងដែរ។ យើងខ្ញុំសូមខិតខំអស់ពីកម្លាំង កាយចិត្ត រួមជាមួយវៀតណាមបន្តថែរក្សាចំណងទំនាក់ទំនងពិសេសឡាវ-វៀតណាមឲ្យបានស្ថិតស្ថិរគង់វង្សជារៀងរហូត”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top