អគ្គលេខាបក្ស ប្រធានរដ្ឋលោក Bounhang Vorachith ចាត់ទុកថា កិច្ច សហប្រតិបតិ្តការការពារជាតិរវាងប្រទេសទាំង២គឺទំនាក់ទំនងពិសេស នៃចំណងមិត្តភាព សាមគ្គីភាពវៀតណាម - ឡាវ ឡាវ - វៀតណាម។

ពិធីទទួលបដិសណ្ឋាកិច្ចរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម នាយឧត្តមសេនីយ៍ Ngo Xuan Lich (រូបថត៖ VOV)
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាថ្ងៃទី១៦ ខែមករា នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីការពារ ប្រទេសវៀតណាម បានអញ្ជើញទៅជួបសំដែងការគួរសមអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Bounhang Vorachith។
អគ្គលេខាបក្ស ប្រធានរដ្ឋលោក Bounhang Vorachith ចាត់ទុកថា កិច្ច សហប្រតិបតិ្តការការពារជាតិរវាងប្រទេសទាំង២គឺទំនាក់ទំនងពិសេសនៃចំណងមិត្តភាព សាមគ្គីភាពវៀតណាម-ឡាវ ឡាវ-វៀតណាម។ លោកឲ្យដឹងថែមទៀត ថា នឹងបញ្ជាណែនាំឲ្យក្រសួងការពារជាតិឡាវអនុវត្តយ៉ាងខ្លាំងក្លា និងប្រសិទ្ធភាព នូវខ្លឹមសារសហប្រតិបត្តិការទាំងអស់។ ភាគីទាំង២ នឹងរួមគ្នាកសាងខ្សែព្រំដែន ប្រកបដោយសន្តិភាព មិត្តភាព វឌ្ឍនភាព ព្រមទាំងសហការគ្នាដើម្បីលើកស្ទួយ ជីវភាពរស់នៅរបស់ប្រជាជនតំបន់ព្រំដែនផងដែរ។
រីឯខ្លួនវិញ រដ្ឋមន្រ្តីលោក Ngo Xuan Lich បានអះអាងថា បក្ស រដ្ឋ កងទ័ព ប្រជាជនវៀតណាម ជានិច្ចកាលគោរពទំនាក់ទំនងជាមួយឡាវ។
មុននោះ នារសៀលថ្ងៃទី១៥ ខែមករា ពិធីទទួលបដិសណ្ឋាកិច្ចរដ្ឋមន្រ្តីក្រសួង ការពារប្រទេសលោក Ngo Xuan Lich និងគណៈប្រតិភូយោធាជាន់ខ្ពស់វៀត ណាម បានប្រព្រឹត្តទៅយ៉ាងមហោឡារឹកនៅទីស្នាក់ការក្រសួងការពារជាតិឡាវ។ ឧត្តមសេនីយ៍ឯក រដ្ឋមន្រ្តីការពារជាតិឡាវ Chansamone Chanyalath ជាអធិបតី ពិធីទទួលជួប។ បន្ទាប់នោះ រដ្ឋមន្រ្តីទាំង២រូបបានដំណើរការជំនួបចរចាហើយចុះ ហត្ថលេខាលើផែនការសហប្រតិបតិ្តការ រវាងក្រសួងការពារជាតិទាំង២ឆ្នាំ២០១៨៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម