• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទេសចរណ៍ទីក្រុង Da Nang បង្ហាញសញ្ញាវិជ្ជមាននៅដើមឆ្នាំថ្មី

យោងតាមមន្ទីរទេសចរណ៍ Da Nang ក្នុងប៉ុន្មានថ្ងៃដំបូងនៃឆ្នាំថ្មី ទេសចរណ៍ Da Nang ទទួលបានព័ត៌មានល្អជាច្រើន។
ភ្ញៀវទេសចរមកដល់ទីក្រុង Da Nang ក្នុងថ្ងៃដំបូងនៃបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២៤។ (រូបថត៖ dangcongsan.vn)
ជាក់ស្តែងចាប់ពីថ្ងៃទី ៨ ខែកុម្ភៈ (ពោលគឺថ្ងៃទី ២៩ នៃបុណ្យតេត) ដល់ថ្ងៃទី ១៤ ខែកុម្ភៈ (ពោលគឺថ្ងៃទី ៥ នៃបុណ្យតេត) មានជើងហោះហើរក្នុងស្រុក និងអន្តរជាតិ ចំនួន ៨៩៤ ជើង ដែលនាំអ្នកដំណើរទៅកាន់ទីក្រុង Da Nang កើនឡើង ១៦% បើ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំពង់ផែ Tien Sa ទទួលកប៉ាល់ទេសចរណ៍ អន្តរជាតិចំនួន ៣ គ្រឿង ស្នាក់នៅរយៈពេល ១ យប់ ដោយមានភ្ញៀវជាង ៣៤០០ នាក់។ យោងតាមនាយិកាមន្ទីរទេសចរណ៍ទីក្រុង Da Nang លោកស្រី Truong Thi Hong Hanh ចំនួនភ្ញៀវទេសចរណ៍សរុបទៅកាន់ទីក្រុង Da Nang ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៤ ត្រូវបានប៉ាន់ប្រមាណថា មានជិត ៣៦២ ពាន់នាក់ កើនឡើង ២៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះភ្ញៀវអន្តរជាតិត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១៧២ ពាន់នាក់ ភ្ញៀវក្នុងស្រុកមានចំនួន ១៩ ម៉ឺននាក់។
ក្នុងឆ្នាំ ២០២៤ ទីក្រុង Da Nang កំណត់គោលដៅបម្រើភ្ញៀវជាង ៨,៤ លាននាក់ កើនឡើង ១៣,៨% បើធៀបនឹងឆ្នាំមុន។ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ២,៥ លាន នាក់ ចំណូលពីសេវាកម្មស្នាក់នៅ ហូបចុក និងធ្វើដំណើរ សម្រេចបានជាង ៣០,៨ ទ្រីលានដុង (១,២៦ ពាន់លានដុល្លារ) កើនឡើងជាង ១០%៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម - កូរ៉េខាងត្បូង៖ ការទូតសភាដើរតួនាទីយ៉ាងសំខាន់ក្នុងការឃ្លាំមើលនិងជំរុញការអនុវត្តការសន្យា

វៀតណាម - កូរ៉េខាងត្បូង៖ ការទូតសភាដើរតួនាទីយ៉ាងសំខាន់ក្នុងការឃ្លាំមើលនិងជំរុញការអនុវត្តការសន្យា

ពិធីទទួលបដិសណ្ឋារកិច្ចដ៏ឧឡារិកចំពោះប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់កូរ៉េខាងត្បូង បានធ្វើឡើងនាព្រឹកថ្ងៃទី ៧ ខែកញ្ញា នៅទីក្រុងសេអ៊ូល ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Cho Jeong Sik។

Top