• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីមកដល់ទេសចរណ៍នឹងឥតកិតថ្លៃសម្រាប់ភ្ញៀវចូលរួម APEC

សប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ ជាឱកាសមាសដើម្បីទីក្រុង Da Nang ឧទ្ទេស នាមនិងផ្សព្វផ្សាយអំពីរូបភាព ទឹកដីនិងមនុស្សវៀតណាម ជាពិសេសគឺទីមកដល់ទេសចរណ៍គួឲ្យទាក់ទាញនៅភាគកណ្តាល វៀតណាម។

សោភ័ណ្ឌភាពនៅភ្នំ Ngu Hanh Son នៃទីក្រុង Da Nang

តំណាងរាប់ពាន់នាក់មកពីបណ្តាខឿនសេដ្ឋកិច្ចសមាជិកនឹងមានឱកាសទស្សនានូវរមណីដ្ឋានល្បីឈ្មោះ ស្វែង​រកលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនិងម្ហូបអាហារដ៏សម្បូរបែបផងដែរ។

រហូតមកដល់ពេលនេះ ក្រុង Da Nang បានត្រៀមរៀបចំទួរទេសចរណ៍ជាច្រើន ដើម្បីឆ្លើយតបនឹងតម្រូវការទេសចរណ៍របស់អ្នកទស្សនា។ លោក Huynh Vinh Ai អនុរដ្ឋមន្ត្រីក្រសូងវប្បធម៌ កីឡានិងទេសចរណ៍និងជាប្រធានអនុគណៈកម្ម ការផ្សព្វផ្សាយនិងវប្បធម៌ គណៈកម្មាធិការជាតិ APEC បានឲ្យដឹងថា៖

“APEC ២០១៧ជាឱកាសដើម្បីផ្សព្វផ្សាយរូបភាពវៀតណាម តាមនោះ ទីតាំងទេសចរណ៍ទាំងអស់នឹងចូលទស្សនាដោយឥតកិតថ្លៃសម្រាប់ភ្ញៀវចូលរួម APEC ផងដែរ។ ទន្ទឹមជាមួយគ្នានោះ នៅកន្លែងដែលប្រព្រឹត្តទៅ​សកម្មភាព APEC នឹងបានរៀបចំកម្មវីធីមួយចំនួន ដើម្បីផ្សព្វផ្សាយសោភ័ណ្ឌភាពសក្កានុភាពរបស់ខ្លួនទៅដល់ថ្នាក់ដឹកនាំសហគ្រាសដែលចូលរួម APEC ក៏ដូចជាភ្ញៀវទេសចរ។ ក្នុងឱកាសនេះ គណៈកម្មាធិការជាតិ APEC នឹងរៀបចំមហោស្រពសិល្បៈ APEC រៀបចំសួនឧទ្យានរូបសំណាក APEC នៅទីក្រុង Da Nang។ លើសពីនេះទៅទៀត នៅមានសកម្មភាពសិល្បៈ និង ការតាំងពិព័ណ៍ជាច្រើនទៀតផង”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

នៅយប់ថ្ងៃទី ១ ខែវិច្ឆិកា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ និងបំពេញការងារទ្វេភាគី នៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top