• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីផ្សារមូលបត្រវៀតណាមនឹងបន្តរីកចម្រើនក្នុងឆ្នាំ ២០២២

 កាសែត Daily Mail (ចក្រភពអង់គ្លេស) កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា បានចុះផ្សាយអត្ថបទវិភាគដោយចាត់ទុកថា វៀតណាមគឺជាខឿនសេដ្ឋកិច្ចមួយ ក្នុងចំណោមខឿនសេដ្ឋកិច្ចប្រកបដោយជោគជ័យរបស់ពិភពលោក។

(រូបថត៖ VNA)


តាមនោះ ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំ វៀតណាមបានទទួលស្គាល់វិស័យឯកជន បង្កើតទីផ្សារមូលបត្រ ហើយទទួលបានផលប្រយោជន៍ពីប្រភពវិនិយោគរបស់ក្រុមហ៊ុនពហុជាតិធំៗ ដោយសម្រេចបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំពី ៧ ទៅ ៨% ។ បច្ចុប្បន្ន ក្រុមអ្នកគ្រប់គ្រងមូលនិធិនិងវិនិយោគិនចក្រភពអង់គ្លេសមួយចំនួនបានចាត់ទុកថា វៀតណាមជាគោលដៅវិនិយោគគួរឲ្យចាប់អារម្មណ៍ ។

យោងតាមអត្ថបទសរសេរបានឲ្យដឹងថា ទោះបីជារងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩ ដូចជាខឿន សេដ្ឋកិច្ចផ្សេងទៀតនៅលើពិភពលោកក៏ដោយ ប៉ុន្តែសេដ្ឋកិច្ចវៀតណាមកំពុងស្ដារឡើងវិញតាមទិសដៅដ៏ត្រឹមត្រូវ ខណៈពេលដែលវិធានការរឹតត្បិត ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតត្រូវបានដកវិញ។ តាមការព្យាករណ៍បានឲ្យដឹងថា អត្រាកំណើននៅឆ្នាំនេះ ទទួលបានត្រឹមតែ ១,៥% ប៉ុណ្ណោះ ប៉ុន្តែ អត្រាកំណើនខ្ពស់មុនពេលផ្ទុះជំងឺរាតត្បាតនឹងវិលត្រឡប់ទៅរកសភាពដើមវិញនៅឆ្នាំ ២០២២។ ទីផ្សារមូលបត្រវៀតណាមក៏ស្ថិតក្នុងចំណោមទីផ្សារដែលបានប្រតិបត្តិយ៉ាងល្អប្រសើរបំផុតនៅអាស៊ី  កើនជាង ៣០% នៅឆ្នាំនេះ។ យោងតាមក្រុមអ្នកជំនាញបានឲ្យដឹងថា ទីផ្សារវៀតណាមទំនងនឹងរីកចម្រើនថែមទៀតនាឆ្នាំ ២០២២ ខាងមុខខណៈពេលដែលសហគ្រាសនៅវៀតណាមបានស្ដារប្រាក់ចំណេញឡើងវិញផងដែរ៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top