ព័ត៌មាន
ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា Aung San Suu Kyi បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi បញ្ចប់ប្រកបដោយជោគជ័យ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
នាល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi និង គណៈប្រតិភូជាន់ខ្ពស់អមដំណើរ បានបញ្ចប់ប្រកបដោយជោគជ័យ ដំណើរទស្សនកិច្ច ជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ តបតាមការអញ្ជើញ របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi បានអញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc ជួបសម្តែងការគួរសមអគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត លោក Nguyen Phu Trong និងជួបសវនការជាមួយប្រធានរដ្ឋសភា លោក ស្រី Nguyen Thi Kim Ngan។ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមវៀតណាម-មីយ៉ាន់ម៉ាផងដែរ។
តាមរយៈជំនួបទាំងអស់នេះ ភាគីទាំងពីរបានឯកភាព បង្កើនថែមទៀតកិច្ចសហ ប្រតិបត្តិការនយោបាយការទូត តាមរយៈជម្រុញដំណើរទស្សនកិច្ចនានា ការជួបប្រា ស្រ័យជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ លើកា ណាល់បក្ស រដ្ឋាភិបាល រដ្ឋ រដ្ឋសភា ជួបប្រា ស្រ័យប្រជាជននិងជម្រុញឲ្យរៀបចំកិច្ចប្រជុំលើកទី៩គណៈកម្មាធិការចម្រុះវៀតណាម -មីយ៉ាន់ ម៉ា។ ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរនឹងអនុម័តយ៉ាងឆាប់ៗ កម្មវិធីសកម្មភាព សំដៅអនុវត្តទំនាក់ទំនងដៃគូសហប្រតិបត្តិការ លើគ្រប់ជ្រុងជ្រោយវៀតណាម-មីយ៉ាន់ម៉ាដំណាក់កាល២០១៨-២០២៣ ធ្វើជាមូល ដ្ឋានសម្រាប់អនុវត្តន៍ជាក់ស្តែង ប្រកបដោយប្រសិទ្ធភាពរាល់វិស័យ សហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរបានសន្យាធ្វើឱ្យស៊ីជម្រៅទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគឈរលើមូលដ្ឋាននៃផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងបានអះអាងថានឹងបង្កើនកិច្ច សហប្រតិបត្តិការ ស្វែងរកមធ្យោបាយថ្មីៗដើម្បីសម្រេចគោលដៅទទួលបានទំហំពាណិជ្ជកម្មទ្វេភាគីចាប់ពី១ពាន់ លានដុល្លារអាមេរិកឡើងទៅ។
វៀតណាមនិងមីយ៉ាន់ម៉ាបានឯកភាព បង្កើនកិច្ចសហប្រតិបត្តិការលើបណ្តា វេទិកាតំបន់និងអន្តរជាតិ ប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធដើម្បីកសាងសហគមន៍អាស៊ាន ប្រកបដោយជោគជ័យ ដែលដើរតួនាទីជាមជ្ឈមណ្ឌលនៅក្នុងរចនាសម្ព័ន្ធសន្តិសុខក្នុងតំបន់។ ពង្រឹងកិច្ច សហប្រតិបត្តិការក្នុងការប្រើប្រាស់ធនធានទឹកទន្លេមេគង្គប្រកបដោយនិរន្តរភាពនិងប្រកបដោយប្រសិទ្ធភាព។ ភាគីទាំងពីរបានសន្យា គាំទ្រការអនុវត្តពេញលេញប្រកបដោយប្រសិទ្ធភាព នូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងទទួលបានឆាប់ៗ នូវក្រមប្រតិបត្តិសម្រាប់ភាគីនានា នៅសមុទ្រខាងកើត (COC) មានសុពលភាពនៅសមុទ្រខាងកើត៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម