• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីប្រឹក្សារងរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក៖ វៀតណាមជាគំរូដ៏ល្អមួយក្នុងការងារបង្ការទប់ស្កាត់ជំងឺឆ្លង Covid-19


 ទីប្រឹក្សារងរបស់រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Jonathan Moore (រូបថត៖ VOV)
 

លោក​ Jonathan Moore ចាត់ទុកថា វៀតណាមជាគំរូដ៏ល្អមួយក្នុងការ ងារបង្ការទប់ស្កាត់ជំងឺឆ្លង Covid-19 ហើយ​ប្រទេសទាំងពីរអាចចែករំលែក គ្នានូវបទពិសោធន៍​ជាច្រើន​អំពី​ការ​បង្ការ​ទប់​ស្កាត់​ជំងឺ​ឆ្លង​និង​ការ​ស្ដារ​សេដ្ឋ​​កិច្ច​ឡើងវិញ ដែលជាអាទិភាពមួយក្នុងចំណោមអាទិភាព នាបច្ចុប្បន្នរបស់ រដ្ឋាភិបាលអាមេរិក។
 
នាពេលថ្មីៗ​នេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាមេរិកលោក Ha Kim Ngoc បានជួប​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​ទីប្រឹក្សារងរបស់រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Jonathan Moore អំពីកិច្ច​សហប្រតិ​បត្តិ​ការ​ទ្វេភាគី​លើ ​វិស័យមហាសាគរ បរិស្ថាននិងវិទ្យាសាស្ត្របច្ចេកវិទ្យា។
 
លោក​ Jonathan Moore ចាត់ទុកថា វៀតណាមជាគំរូដ៏ល្អមួយក្នុងការ ងារបង្ការទប់ស្កាត់ជំងឺឆ្លង Covid-19 ហើយ​ប្រទេសទាំងពីរអាចចែករំលែក គ្នានូវបទពិសោធន៍​ជាច្រើន​អំពីការ​បង្ការ​ទប់​ស្កាត់​ជំងឺ​ឆ្លង​និង​ការស្ដារ​សេដ្ឋ​​កិច្ច​ឡើងវិញ ដែលជាអាទិភាពមួយក្នុងចំណោមអាទិភាពនាបច្ចុប្បន្នរបស់ រដ្ឋាភិបាលអាមេរិក។ ពាក់ព័ន្ធ​ដល់​សភាពការណ៍នៅសមុទ្រខាងកើត លោក Jonathan Moore បានផ្ញើរ​ការ​សាក​សួរសុខ​ទុក្ខចំ​ពោះបណ្ដា​អ្នក នេសាទវៀតណាមដែល​រងការបុក​ឲ្យលិចនាវា​នៅសមុទ្រ​ខាង​កើត​កាល​ពីដើម​ខែមេសាក​ន្លង​ទៅ ​ព្រមទាំងប្រឆាំងជំទាស់នឹងទង្វើគំរាមកំ​ហែងអ្នកនេសាទ និងរំលោភបំពាន​លើអធិបតេយ្យភាព​នៅសមុទ្រ​ខាងកើតផងដែរ។ លោកក៏ បានឲ្យដឹងថែមទៀតថា អាមេរិកគាំទ្រចំពោះ​ការលើក​កម្រិត​ទំនាក់​ទំនង​ ភាពជាដៃគូរវាងអាមេរិក-តំបន់មេគង្គ ព្រមទាំងបន្តសហប្រតិបត្តិការជាមួយ វៀត​ណាម​និង​ប្រទេស​ផ្សេងៗ​ទៀតក្នុងការគ្រប់គ្រង ការពារធនធាន បន្ធូរ បន្ថយផលប៉ះពាល់​បង្កឡើង​ដោយគ្រោះ​ធម្មជាតិ​នៅក្នុង​តំបន់​ផង​ដែរ។
 
ចំណែកឯលោក​ឯកអគ្គរដ្ឋទូត Ha Kim Ngoc បានវាយតម្លៃខ្ពស់ ចំពោះការរីក​ចម្រើន​ជាវិជ្ជមាន​ក្នុង​ទំនាក់​ទំនង​រវាង​វៀតណាម​និងសហរដ្ឋអាមេរិក ហើយស្នើឲ្យប្រទេសទាំងពីរសម្រេចឲ្យបានឆាប់ៗនូវការចរចានិង ចុះហត្ថលេខា​លើកិច្ចព្រមព្រៀងស្ដីពីការប្រើប្រាស់លំហអវកាសដើម្បី គោ​លដៅសន្តិភាព​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top