• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុង Da Nang បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលរចនាមីក្រូឈីប និងបញ្ញាសិប្បនិម្មិត

នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ទីក្រុង Da Nang បានប្រកាសសេចក្តីសម្រេចបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនិងបណ្តុះបណ្តាលរចនាមីក្រូឈីប និងបញ្ញាសិប្បនិម្មិត Da Nang (មជ្ឈមណ្ឌល DSAC) ។ ដូច្នេះ Da Nang គឺជាមូលដ្ឋានដំបូងគេដែលបានបង្កើតមជ្ឈមណ្ឌលរចនាមីក្រូឈីបនិងបញ្ញាសិប្បនិម្មិត។
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang លោក Le Trung Chinh ប្រគល់សេចក្តីសម្រេចតែងតាំងនាយកមជ្ឈមណ្ឌល DSAC ។ រូបថត៖ VGP/ Minh Trang

មជ្ឈមណ្ឌល DSAC ត្រូវបានកំណត់ជាចំណុចស្នូលដែលមានឯកទេសធ្វើសេនាធិការដល់មន្ទីរព័ត៌មាននិងផ្សព្វផ្សាយ និងថ្នាក់ដឹកនាំទីក្រុង ក្នុងការកសាងនិងអនុវត្តគម្រោងអភិវឌ្ឍន៍បន្ទះឈីប Semiconductor និងមីក្រូឈីប នៅក្នុងទីក្រុង នាពេលខាងមុខ។ ទីក្រុង Da Nang រំពឹងថា មជ្ឈមណ្ឌល DSAC ក៏នឹងក្លាយជាចំណុចស្នូលមួយដើម្បីទទួលនិងបើកឱកាសសហប្រតិបត្តិការលើវិស័យមីក្រូឈីប Semiconductor និងបញ្ញាសិប្បនិម្មិតរវាងទីក្រុង Da Nang និងដៃគូនានាទាំងក្នុងស្រុកនិងក្រៅប្រទេស។

ថ្លែងមតិនៅព្រឹត្តិការណ៍នេះ លោក Nguyen Huy Dung អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងផ្សព្វផ្សាយបានចាត់ទុកថា ទីក្រុង Da Nang បានបោះជំហានយ៉ាងខ្លាំងការត្រៀមរៀបចំដើម្បីស្វាគមន៍រលកវិនិយោគលើការអភិវឌ្ឍឧស្សាហកម្មរចនាមីក្រូឈីប និងបញ្ញាសិប្បនិម្មិត៖ យើងខ្ញុំមានគោលបំណងអភិវឌ្ឍន៍បណ្ដាញមជ្ឈមណ្ឌលស្រាវជ្រាវរចនា និងផលិត Semiconductor ថ្នាក់ជាតិ រួមមានមជ្ឈមណ្ឌលជាតិចំនួន ៣ ដែលមានទីតាំងនៅទីក្រុងហាណូយ ទីក្រុងហូជីមិញ និងទីក្រុងដាណាំង សមស្របនឹងប្រៀបខ្លាំងនិងលក្ខណៈពិសេសនៃតំបន់នីមួយៗ។ យើងកំពុងខិតខំព្យាយាមដាក់ឲ្យដំណើរការមជ្ឈមណ្ឌលឱ្យបានឆាប់បំផុតនៅឆ្នាំ ២០២៥ ដើម្បីបង្កើតបណ្តាញមជ្ឈមណ្ឌលស្រាវជ្រាវរចនានិងផលិត Semiconductor ជាតិ

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top