• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញ រៀបចំកម្មវិធីសិល្បៈ "បទចម្រៀងវីរភាពលាន់លឺរន្ទឺជារៀងរហូត"

នៅក្នុងនោះ ជំពូកទី ១ បង្ហាញឡើងវិញនូវសង្រ្គាមតស៊ូដ៏យូររបស់ប្រជាជនវៀត ណាមតាមរយៈបទចម្រៀងមួយឈុត។ ក្រៅពីនោះនៅមានបទចម្រៀងវិរៈភាពជាច្រើនបទទៀត។
ជំពូកទី ១ បង្កើតឡើងវិញនូវសង្រ្គាមតស៊ូដ៏យូរអង្វែងប្រឆាំងនឹងអាណានិគមនិយមបារាំង (រូបថត៖ VOV)

នាយប់ថ្ងៃទី ២៩ មេសា នៅវិថី Nguyen Hue (ខណ្ឌទី ១) គណៈកម្មាធិការរៀបចំប្រារព្ធពិធីបុណ្យសំខាន់ៗ ទីក្រុងហូជីមិញបានរៀបចំកម្មវិធីសិល្បៈពិសេសដើម្បីអបអរសាទរខួបលើកទី ៤៩ នៃទិវារំដោះភាគខាងត្បូងទាំង ស្រុង និងឯកភាពប្រទេសជាតិ (៣០ មេសា ១៩៧៥-៣០ មេសា ២០២៤) និង ១៣៨ ឆ្នាំនៃទិវាពលកម្មអន្តរជាតិ (១ ឧសភា ១៨៨៦ -១ ឧសភា ២០២៤)។ នៅក្នុងនោះ ជំពូកទី ១ បង្កើតឡើងវិញនូវសង្រ្គាមតស៊ូដ៏យូររបស់ប្រជាជន វៀតណាមតាមរយៈបទចម្រៀងមួយឈុត។ ក្រៅពីនោះនៅមានបទចម្រៀងវិរៈភាពជាច្រើនបទទៀត។

ក្នុងជំពូកទី ២ "កសាងថ្ងៃថ្មី" ទស្សនិកជនអាចរីករាយជាមួយបទចម្រៀងដែលតំណាងឱ្យពេលវេលាដ៏រស់រវើករបស់យុវជន និងមោទនភាពរបស់ប្រទេសជាតិទាំងមូល។ ជំពូកទី ៣ បង្ហាញពីមរតក និងការប្តេជ្ញាចិត្តរបស់យុវជនជំនាន់ក្រោយក្នុងការកសាងទីក្រុង "ស៊ីវិល័យ - ទំនើប - មេត្រីភាព" ដោយឆ្ពោះទៅគោលដៅនៃការអភិវឌ្ឍសម្រាប់ប្រទេសវៀតណាម ដែលប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន   ប្រជាធិបតេយ្យ យុត្តិធម៌ អរិយធម៌៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាមនឹងដំណើរការនៅចុងឆ្នាំនេះ

មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាមនឹងដំណើរការនៅចុងឆ្នាំនេះ

នៅព្រឹកថ្ងៃទី ១ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ បានធ្វើជាអធិបតីក្នុងសន្និសីទមួយដើម្បីពិគ្រោះយោបល់លើក្រឹត្យស្តីពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។

Top